ព្រះគ្រូ នី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញ ត្រូវបានញាតិញោមស្គាល់ថា និយមចែករំលែកក្តីស្រឡាញ់ និងមានការអាណិតដល់អ្នកទន់ទាបហើយបរិច្ចាកជូន។ ថ្មីៗនេះមានការភ្ញាក់ផ្អើលពេញកុដិ ២៤ ដោយសារតែព្រះអង្គដួលសន្លប់ភ្លាមៗនៅនឹងកុដិផ្ទាល់ គ្រាកំពុងបំពេញការងារ ហើយត្រូវបានញាតិញោមប្រចាំការនៅទីនោះស្ទុះបញ្ជូនទៅមន្ទីរពេទ្យ សង្រ្គោះភ្លាមៗជាមួយភាពភិតភ័យគ្រប់គ្នា។
បើនិយាយពីកម្លាំង របស់ព្រះអង្គរូបនេះ មានភាពទន់ខ្សោយ ច្រើនមកហើយដោយសារ តែមួយថ្ងៃៗ ព្រះអង្គរមែងចំណាយពេលច្រើន បំពេញកិច្ចការជាច្រើន។ មានការបង្ហើបថាក្នុងមួយថ្ងៃ ព្រះអង្គរមែង ទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលស្ទើររាល់ថ្ងៃ រាល់យប់ចប់ពីការមើលសត្វលោក។ម្ល៉ោះហើយទើបការ ដួលសន្លប់របស់ព្រះអង្គបានធ្វើអោយ អ្នកស្គាល់លោកបងជា ច្រើនមានការព្រួយ បារម្មណ៍ ហើយមិននឹកថាសភាពខាងក្នុងព្រះកាយ មានភាពទ្រត់ទ្រោមបែបនេះឡើយ។
យោងតាមអាក់ខោនហ្វេសបុកមួយលើក ឡើងអោយដឹងហេតុការណ៍ថា «សូមជូនពរលោកបង អោយឆាប់ជាសះស្បើយ ដោយសារព្រឹកមិញលោកបង កំពុងបួងសួងអោយញាតិញោម ស្រាប់តែមានបញ្ហា តម្រូវអោយចូលវះកាត់ជាបន្ទាន់ មូលហេតុប្រហែលមកពី ព្រះអង្គសម្រាកមិនបានគ្រប់គ្រាន់ (សម្រាកបានតែ 2 ទៅ3 ម៉ោងតែប៉ុណ្ណោះក្នុងមួយថ្ងៃ)ព្រះអង្គមានកាតព្វកិច្ចជាច្រើនដើម្បីបំពេញដើម្បីជួយបួងសួងអោយញាតិញោម អោយបានសម្រេចគ្រប់កិច្ចការ🙏 ។ សូមអោយវត្ថុសាកសិទ្ធិគ្រប់ទិសទីទាំងអស់ តាមជួយថែរក្សាព្រះអង្គ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត អោយមានសុខភាពល្អបរិបូណ៌ និងឆាប់ជាសះស្បើយពីជំងឺមួយនេះ ពីព្រះកាយរបស់ព្រះអង្គ🙏🙏»៕ រំពឹងថា ស្ថានការជំងឺរបស់ព្រះអង្គនិង វិលមករកភាពប្រក្រតីឡើងវិញ សុខភាពប្រសើររឹងមាំ ហើយក៏ជាការបង្ហាញតម្រុយដល់ បណ្តាអ្នកស្គាល់ព្រះអង្គជ្រាបជាដំណឹង និងជូនពរអោយព្រះអង្គសុខសប្បាយទាំងអស់គ្នា។