បេក្ខនារី និងបេក្ខជន ជាច្រើនរូបដែលមានសំឡេងល្អៗ ហើយឆ្លងដល់ឱកាសវគ្គធំៗ នៃកម្មវិធី«សំនៀងពេជ្រNNP» បានបង្ហាញនូវចិត្តរំភើប ហើយអត់នឹកដល់ថា លោកស្រី ទ្រី ដាណា និងសហការី មានចិត្តគិតគូជួយបើកផ្លូវ អោយតារារលកក្រោយ។ ដូចនេះពួកគេទាំងអស់គ្នា នឹងព្យាយាមធ្វើអោយល្អ អស់ពីលទ្ឋភាពនៃការប្រឡង។
កម្មវិធី «សំនៀងពេជ្រ NNP »ដែលរៀបចំដោយក្រុមហ៊ុន ដាណា ទ្រី (ខេមបូឌា)ត្រេឌីង ខូអិលធីឌី។ កំពុងតែទទួលបានភាពប្រសើរទាក់ទាញពីសំណាក់ ហ្វេនៗដែលទស្សនាដោយសារប្លែកតែម្តង។អ្វីដែលល្អគឺបានខាង អ្នកនាង ទ្រី ដាណេនិងសហការី បើកចិត្តផ្តល់ឱកាសអោយរលកក្រោយ បានបង្ហាញសមត្ថភាពបញ្ចេញទេពកោសល្យសិល្បៈ ក៏ដូចជាលើកស្ទួយសិល្បៈ។អ្នកលេខ១ ទទួលបានទឹកប្រាក់១មុឺនដុល្លារ លេខ២ ប្រាំពាន់ដុល្លារ លេខ៣ ២ពាន់ដុល្លារ។អ្នកទាំង៣ នឹងក្លាយជាតារាកុងត្រានៅក្រុមហ៊ុនទ្រី ដាណា២ឆ្នាំ។ លើសពីនេះ នឹងមានម្នាក់ទៀត ត្រូវជាប់ការជ្រើសរើសដែរ ដោយបេក្ខជននោះ នឹងជាប់ក្នុងលក្ខខណ្ឌមួយពិសេស ហើយធ្វើអោយអ្នកជាប់ពិតជាភ្ញាក់ផ្អើល។
អ្នកនាង មាស សុវណ្ណរតនា អ្នកគ្រប់គ្រងទូទៅដែលបានតែងតាំងពី អ្នកស្រី ទ្រី ដាណា បានអោយដឹងថា នេះជាកម្មវិធីដែលផ្តល់ឱកាសអោយ បេក្ខជនដែលមិនធ្លាប់ប្រឡងកម្មវិធីចម្រៀងទាល់តែសោះ តែអាចមានសមត្ថភាពច្រៀងបាន ច្រៀងពិរោះ និងតស៊ូព្យាយាមហ្វឹកហាត់ប្រែអោយក្លាយជាតារាចម្រៀងអាជីព។យើងនិងរើសអោយល្អរកអ្នកខ្លាំង ដើម្បីតបការចង់បាននិង មិនមានបក្សពួក ឬគ្នីគ្នាឡើយ។
កម្មវិធីសំនៀងពេជ្រNNPជាកម្មវិធីដ៍ធំ មានលក្ខណៈស្តង់ដារ និងបច្ចេកវិទ្យាទំនើប ដោយចំណាយថវិការយ៉ាងច្រើនសន្ឋឹកខុសពីកម្មវិធីផ្សេងៗ របស់ប្រទេសកម្ពុជា។