មិនរាប់ពីរូបភាពមនុស្សធម៌ ច្រើនកន្លងកាលពីឆ្នាំចាស់ លោកស្រី ទ្រី ដាណា បានបង្ហាញមាគ៌ា ថ្មីទៀតហើយលើភាពជាមត្តាធម៌ មនុស្សធម៌ ដោយ ដាក់ឆន្ទៈបោះគោលដៅ ធ្វើការងារចែករំលែកក្តីស្រឡាញ់ មិនដកថយ។ ពិសេសការបង្ហាញរូបភាពមួយ នាពេលថ្មីៗជាមួយ ជីដូនចាស់និងចៅ៣រូប ហើយស្រោដោយពន្លឺថ្មីអ្នកក៏ និយាយថាជាមនុស្សល្អពិតៗ។
រនាបចង់ផុង ជញ្ជាំងធ្លុះធ្លាយ ដំបូលចង់ល្ហរល្ហេវ ផ្ទៃផ្ទះគ្មានអ្វីដក់ចិត្ត តែវាជាទីជម្រើសមួយ របស់លោកយាយ និងចៅ៣នាក់ជាកន្លែង ដ៍កក់ក្តៅមួយ ដែលនេះជាអ្វីធ្លាក់មកនិងជាសភាពពិត។ ប៉ុន្តែគឺជារូបភាពស្រងេះស្រងោចបំផុត របស់លោកស្រី ទ្រី ដាណាដែលឃើញហើយ មិនស្រលះចិត្ត និងរំពៃរួសរាន់ សម្រេចសូន្យផ្ទះថ្មីជាទីដ្ឋានបដិសន្ឋិថ្មី ព្រោះធ្វើបុណ្យទាន់ខែភ្លឺ។
ប្រិយមិត្ត ប្រាកដ ជា បាន ស្គាល់ រួច មក ហើយ លោក ស្រី ទ្រី ដាណា គឺជា ម្ចាស់ ហាង ពេជ្រ ដ៏មាន ឈ្មោះ ល្បី និងជា អគ្គនាយិកា ក្រុមហ៊ុន នាំចូល និង ចែកចាយ ផ្តាច់ មុខ នូវ ផលិត គ្រឿង សម្អាង ម៉ាក N N P ហេីយ លោកស្រី ក៏ជា បុគ្គល ដ៏មាន មនុស្ស ធម៌ មួយ រូប ផងដែរ ដែល ជានិច្ចកាល តែងតែ ចុះជួយដល់ប្រជា ពលរដ្ឋ មួយចំនួនដែលមាន ជីវភាព ខ្វះខាត ជាហូរហែ ផងនោះ។ យ៉ាង ណា មិញ នៅថ្ងៃនេះដែរ ថ្ងៃ ទី ០១ ខែ មករា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា រួមជាមួយ និងស្វាមី បាន សម្រេច ចិត្ត សង់ផ្ទះ មួយល្មម ព្រមទាំងបាន ផ្តល់ ជូន ជា ថវិកា មួយ ចំនួន ជូនដល់លោកយាយម្នាក់នៅ ខេត្ត ព្រៃវែង ដែលគាត់កំពុងតែ រងនូវការខ្វះខាតខ្លាំង ថែមទាំង មាន បន្ទុក ចិញ្ចឹម ចៅស្រីដល់ទៅ៣នាក់ទៀតផងនោះ។ ក្នុង នោះដែរ លោក ស្រី ទ្រី ដាណា បាន សរសេរ រៀបរាប់ ឲ្យ ដឹង ថា៖
«ផ្ទះចាស់លោកយាយនៅព្រៃវែង រុះរើហើយ ដើម្បីសង់ថ្មីជូន ជាងថាផ្ទះចាស់រុះទៅផុយអស់ ធ្វើអីក៏មិនកើតដែរ បើនៅតែបន្តិចទៀតអាចរលំ ដំបូល ជញ្ជាំងធ្លុះធ្លាយអស់ ភ្លៀងមកម្ដងៗ មិនដឹងថាគាត់សម្រាកជាមួយចៅៗស្រី៣នាក់នោះយ៉ាងណា។ ខ្ញុំបានជូនថវិកាគាត់ 1000$ និងថវិកាឱ្យចៅៗខ្លះ គ្រាន់បានរៀនសូត្រ។ តែឃើញផ្ទាល់ភ្នែក ផ្ទះគាត់ចាស់ពេក នាងខ្ញុំ និងស្វាមី ក៏សម្រេចចិត្តសង់ផ្ទះល្មមមួយជូនគាត់ ដើម្បីកុំឱ្យត្រូវខ្យល់ ត្រូវភ្លៀងទៀត»។
ទឹកចិត្តនេះធ្វើអោយគេឯង ពិតឃើញស្តែងបន្តថា កាលៈទេសៈណាលោកស្រីហាក់ បង្ហាញភាពជាការងារសង្គមច្រើន ដែលមិនចាប់អារម្មណ៍ លើការគិតមិនល្អរបស់អ្នកដ៍ទៃឡើយ។