កណ្តាល: កាលពីរសៀលថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០ទីស្នាក់ការស្ថានីយ៍ទូរទស្សន៍អនឡាញកំពង់សោមប៉ុស្តិ៍ ត្រូវបានរៀបចំធ្វើពិធីបើកសម្ពោធជាផ្លូវការ ក្រោមការ អញ្ជើញចូលរួមពី សំណាក់ អាជ្ញាធរមូលដ្ឋាន និងមិត្តភ័ក្រ អ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ដែលមាន ទីតាំងស្ថិតនៅភូមិ ព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកម៉ិច សុគន្ធ អគ្គនាយកស្ថានីយ៍ទូរទស្សន៍អនឡាញ
កំពង់សោមប៉ុស្តិ៍បានថ្លែងថា សារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីរឿងពិតនានានៅក្នុងសង្គមនិងជាអ្នកនាំសារពី ប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំនិងពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ។
ក្នុងនោះដែរលោកបានសង្កត់ធ្ងន់ថាអង្គភាពសារព័ត៌មានកំពង់សោមប៉ុស្តិ៍ដែលមានរូបលោកជាអគ្គនាយកនិងលោកស្រី ថៃ សុផា ជាអគ្គនាយករងនិងខិតខំជំរុញនូវការផ្សព្វផ្សាយ ព័ត៌មានពិត មិនលម្អៀងលឿនរហ័ស ប្រកប ដោយវិជ្ជាជីវៈ ប្រឆាំងព័ត៌មាន ក្លែងក្លាយ ដោយឈរលើគោលការណ៍ អព្យាក្រិត្យ មិនមាននិន្នាការគណបក្សនយោ បាយណា មួយនោះឡើយ ជាពិសេស អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមចំណែកក្នុង ការលើកស្ទួយវិស័យសារព័ត៌មានឲ្យ កាន់តែរីកចម្រើនថែមទៀតផងដែរ។
ឆ្លៀតនៅក្នុងឪកាសនោះដែរលោក ម៉ិច សុគន្ធ អគ្គនាយកស្ថានីយ៍ទូរទស្សន៍អនឡាញ កំពង់សោមប៉ុស្តិ៍និងលោកស្រីអគ្គនាយករងក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ វត្តមានចូលរួមរបស់អស់លោក លោកស្រី ក៏ដូចជាមិត្តភ័ក្រ អ្នកសារព័ត៌មាន ជាពិសេស ក្រុមការងារបុគ្គលិកនៃស្ថានីយ៍ទូរទស្សន៍អនឡាញកំពង់សោមប៉ុស្តិទាំងអស់ដែលបាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយជំរុញអង្គភាពទាំងមូលឲ្យបានដំណើរ ការដោយរលូនរហូតមកដល់បច្ចុប្បន្ននេះ។