ក្រុមហ៊ុនគ្រួសារកក់ក្តៅផ្តល់ប្រាក់រង្វាន់ប្រចាំខែជូនដល់ថ្នាក់ដឹកនាំ និងមេក្រុមដែលមានកូនក្រុមឡើងតំណែង VIP ឬ Super។លើសពីនេះនៅមាន ការប្រគល់ជូនស្នាដៃកិត្តិយសជាច្រើនទៀតដែល សម្រេចបានក្នុងឆ្នាំចាស់ ផ្លាស់ទិសចូលឆ្នាំថ្មី។ ការបំផុសចលនា រូបភាពបែបនេះ និងជម្រុញអោយសមាជិកទាំងអស់ ទទួលបាន អារម្មណ៍គឺខំប្រឹងប្រែង បន្តទៀតដើម្បីការងាររីកចម្រើន។
ជាមួយគ្នានេះផងដែរ ក៏មានការប្រគល់ពានមេដាយកិត្តិយសផ្កាយ១ ជូនថ្នាក់ដឹកនាំដែលសម្រេចគោលដៅនៃការលក់ និងប្រាក់រង្វាន់ប្រចាំខែធ្នូជូនថ្នាក់ដឹកនាំ និងមេក្រុមដែលទទួលបានសមិទ្ធផលខ្ពស់ នៅក្នុងកម្មវិធីជប់លៀងស្វាគមន៍ឆ្នាំ២០២១។
គ្រួសារកក់ក្តៅផ្តល់កិត្តិយសនិងប្រាក់រង្វាន់លើសលប់បន្ថែមពីលើប្រាក់ចំណេញ។ អ្វីដែលគេមើលឃើញ គឺខាងមេកើយ រមែងគិតគូដល់កូនចៅគ្រប់កម្រិត។ អ្នកណាខំអ្នកនោះបាន ដាំស្វាយបានផ្លែស្វាយ។ដូចនេះចង់បាន ការលើកទឹកចិត្តគឺត្រូវតែខិតខំព្យាយាមតាំងពីដំបូងទីទៅ។
ក្រុមហ៊ុន គ្រួសារកក់ក្តៅ មិនត្រឹមតែជួយ ដល់ការជម្រុញភាពលើកទឹក ចិត្តដល់សមាជិកទាំងអស់នោះទេ គឺលោកឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា គឺគិតគូដល់ជនរួមជាតិផងដែរ។ លោកនិងភរិយា រមែងចែកភាព មនុស្សធម៌ជាអំណោយ សម្ភារៈ និងរបស់របរផ្សេងៗ សម្រាលខ្លះជាមួយរដ្ឋាភិបាលអោយសមឈ្មោះ«គ្រួសារកក់ក្តៅ»តែម្តង។