ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសលែងលះពីឧកញ៉ាឌួង ឆាយ ជាស្វាមី និងបានទម្លាយមូលហេតុពិតស្តីពីមូលហេតុនៃការសម្រេចចិត្តលែងប្តីដែលមានងារជាឧកញ៉ានោះថា ដោយសារមិនអាចបន្តទ្រាំរស់ឱបទុក្ខ រងសម្ពាធផ្លូវចិត្តពីស្វាមី អស់១៣ឆ្នាំមកហើយនោះតទៅទៀតបាន នៅពេលនេះ លោកស្រីមេម៉ាយកូន៣ រូបស្រស់ ដេត ម៉ាលីណា បានបញ្ចេញវាចាចាក់ដោយបន្ថែមទៀតថា ភាពស្មោះត្រង់ សំខាន់ជាងលុយ។
សូមបញ្ជាក់ថា អតីតភរិយាឧកញ៉ាឌួង ឆាយ បញ្ចេញសារខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកស្រីបានប្រកាសលែងលះពីឧកញ៉ាឌួង ឆាយ និងបានបកស្រាយទម្លាយមូលហេតុពិតស្តីពីមូលហេតុនៃការសម្រេចចិត្តលែងលះស្វាមី ដោយបានបញ្ជាក់យ៉ាងដាច់ណាត់ថា មិនអាចបកក្រោយ វិលទៅផ្សះផ្សាជានាគ្នាវិញបានឡើយ ដោយលោកស្រីបានប្រៀបធៀបចំណងស្នេហ៍រវាងលោកស្រីនិងអតីតស្វាមី ដូចកែវដែលប្រេះស្រាំរហូតដល់ដំណាក់កាលបែកខ្ទេចមិនអាចផ្សារវិញបានឡើយ។លោកស្រី ដេត ម៉ាលីណា បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់ (Live Video) រយៈពេលជាង ៣០នាទី ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ថា «ការពិត ដូចគេនិយាយមែន ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹងមែន ដោយសាររឿង ២នាក់គ្រួសារខ្ញុំហ្នឹង គឺមានតែខ្ញុំ ហើយនិងគ្រួសារខ្ញុំទេ ដែលដឹងថា រាល់ថ្ងៃជីវិតប្រចាំគ្រួសារខ្ញុំ គឺជួបរឿងបែបណា? ដែលកើតលើខ្ញុំ បានខ្ញុំឈានដល់ទៅលែងលះគ្នា ដោយមិនអាចនៅរួមរស់គ្នាបានតទៅទៀត។
យ៉ាងណាមិន គ្រូទាយហុងស៊ុយល្បីឈ្មោះដែលជាពលរដ្ឋខ្មែររស់នៅប្រទេសថៃ ចៅម៉ែ បានធ្វើការlike video ដោយវិដេអូទាញពីលោកដួង ឆាយ និងអតីតប្រពន្ឋ អ្នកគ្រូថាមិនអាចបែកគ្នាបានឡើយចាំមើល និងគន់មើលទាំងអស់គ្នា។ អ្នកគ្រូទាញលើហុងស៊ុយរូបនេះថា ទាំង២នាក់ប្តីប្រពន្ឋនេះមិនអាចបែកគ្នាបាននោះទេ។ឧកញ៉ាដួង ឆាយស្រឡាញ់កូនប្រពន្ឋលើសជីវិតស្មើកែវភ្នែកដួងចិត្ត។គាត់មិនអាចបែកប្រពន្ឋកូនទេ បើបែកមែនដូចអោយគាត់ស្លាប់ល្អជាង។ចិត្តគាត់បរិសុទ្ឋណាស់មិន អាចបែកបានឡើយ។ យ៉ាងណាមិញហ្វេនៗ ដែលស្គាល់លោកដួង ឆាយ និងភរិយាពិតជាមិនចង់អោយមានការខ្វែងគំនិតនិងចែកផ្លូវគ្នានោះទេព្រោះតស៊ូយូរមកហើយទំរាំបានដល់ចំនុចនេះ។