មហាជន និងមិត្តរួមហ្វេសបុកជាច្រើនមានការស្រឡាំងកាំងពេលឃើញ អគ្គីភ័យមួយបានកើតឡើងនៅក្នុងបុរីមួយកន្លែងម្តុំឈូកវ៉ា១ក្បែរទំនប់កប់ស្រូវ។ អ្វីដែលគេបានសម្គាល់ឃើញគឺផ្ទះកើតហេតុស្ថិតនៅជាប់ទីស្នាក់ការក្រុមហ៊ុនNUNA ដែលជារបស់អតីពិធីការិនី មាស សុវណ្ណរតនា។
យ៉ាងណាមិញ អ្នកនាង មាស សុវណ្ណរតនា បានអោយដឹងថា គ្មានអ្នកណាមួយចង់អោយមានបញ្ហាណាមួយកើតឡើងនៅក្នុងផ្ទះរបស់ខ្លួនឡើយ។អ្នកនាងពិតជាស្រឡាំងកាំងពេលឃើញរូបភាពអ្នកជិតខាងកើតឡើងដោយបញ្ហាបែបនេះពិតជាស្លុត។យ៉ាងណាអ្នកនាងបានឆ្លៀតពេលជួយខ្នះខ្នែងពេលកំពុងកើតហេតុ ហើយតាមគម្រោងអ្នកនាង នឹងចូលរួមចុះទៅពេទ្យមើលអ៊ុស្រីរបួស និងក្មួយតូចនោះទៀតផង។តាមការអោយដឹង ពេលកំពុងកើតហេតុអ្នកនាង បានជួយឧបត្ថម្ភជាទឹកបរិសុទ្ឋមួយចំនួនដល់សមត្ថកិច្ចដែលបានចុះជួយការពារ ក្នុងបរិយាកាសនោះផងដែរ។
ហេតុការណ៍ខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង 7និង30នាទី ព្រឹកថ្ងៃ ទី27 ខែធ្នូ ឆ្នាំ២០២០នៅផ្ទះ ល្វែង មួយកន្លែង ស្ថិតក្នុង បុរីពិភព ថ្មីឈូក វ៉ា 1 ផ្ទះ លេខ106 ផ្លូវបេភូមិ ផ្អែមសង្កាត់គោករកា ខណ្ឌព្រែក ព្នៅរាជធានីភ្នំពេញ ។
ជនរង គ្រោះទាំង៣នាក់ខាងលើ រួមមាន ១- ឈ្មោះគឹម យូរី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាម្តាយ២-ឈ្មោះសូ រីវណ្ណភូ ភេទប្រុស អាយុ 5 ឆ្នាំត្រូវជា កូននិង៣-ឈ្មោះ សូ រី ផា យុទ្ធភេ ប្រុសអាយុ៣ ឆ្នាំ ត្រូវជាកូន ។
តាម សាក្សីបានឲ្យដឹង ថានៅមុនពេល កើតហេតុ គេឃើញ ផ្ទះបិទទ្វារចាក់សោរ ហើយស្ត្រីជាម្តាយ និងកូនប្រុសតូចៗពីរ នាក់ ទៀត កំពុងតែសម្រាកនៅជាន់ទី មួយស្រាប់តែមានផ្សែងហុយចេញពី លំនៅឋាន នោះបង្ក ឲ្យមានការ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ និង សន្តិសុខនាំ គ្នា ឡើង ទៅ លើ ជាន់ទីមួយដើម្បី ជួយរំដោះស្ត្រី និង កូន ចេញពី លំនៅឋាន តាមបង្អួច ។
ដោយឡែក ប្រជាពលរដ្ឋមួយ ចំនួនទៀត បាន នាំគ្នាវាយទម្លុះ ទ្វារដើម្បី ជួយ ពន្លត់ នៅផ្នែក ខាងក្រោម ។