មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីលោក ភុល សុវណ្ណដានីន បានបង្ហោះឱ្យដឹងពីមុខរបរថ្មី គឺជំនួញលក់ធុងបាស់ក្នុងរយៈពេលចុងក្រោយ។ អ្នកខ្លះយល់ថានេះជាជំនួញដែលមនុស្សពិសេសនៅខាងក្រោយខ្នងលោកបង្កើតឱ្យ អ្នកខ្លះថាលោកគ្រាន់តែថតផ្សាយពាណិជ្ជកម្មឱ្យគេ និងខ្លះថាលោកគ្រាន់តែជាតំណាងលក់ដើម្បីយកផលចំណេញជាដើម។ ពាក់ព័ន្ធនឹងការលើកឡើងនេះម្ចាស់ក្រុមហ៊ុនធំ និង លោក ភុល សុវណ្ណដានីន ចេញបកស្រាយផ្ទាល់។
លោក ផាត តូម៉ាស់ អគ្គនាយកក្រុមហ៊ុន Life t international Co,.Ltd បានលើកឡើងថាលោក ភុល សុវណ្ណដានីន មិនគ្រាន់តែជា Brand Ambassador ប្រចាំក្រុមហ៊ុនប៉ុណ្ណោះទេ តែលោកក៏ជាដៃគូសហការណ៍ដែលមានភាគហ៊ុនប្រចាំក្រុមហ៊ុនផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺលោកបានប្រកាសយកលោក ភុល សុវណ្ណដានីន ជាដៃគូសហការជារៀងរហូតដោយមិនកំណត់ពេលវេលា ដោយលោកមានសិទ្ធគ្រប់បែបបយ៉ាងលើប្រព័ន្ធផ្សព្វផ្សាយជ្រើសរើសតារាម៉ូឌែលក្នុងការងារថតស្ពត និងកំណត់យកតារាណាផ្សេងទៀត ឱ្យធ្វើជា Brand Ambassador ជាដើម។
លោក ផាត តូម៉ាស់ បន្តបញ្ជាក់ថាក្រុមហ៊ុនរបស់លោកបាននាំចូលធុងបាស់ចំនួន4 ប្រភេទមកកាន់កម្ពុជារយៈពេលជាង5ឆ្នាំមកហើយ តែហេតុផលដែលលោកទើបតែជ្រើសយកតារាពោលគឺលោក ភុល សុវណ្ណដានីន ឱ្យក្លាយជា Brand Ambassador និងជាដៃគូសហការនៅក្នុងពេលនេះ គឺដោយសារតែក្រុមហ៊ុនយល់ថាម៉ាកយីហោរបស់ក្រុមហ៊ុន កាន់តែមានការគាំទ្រដែលតម្រូវអោយលោកត្រូវតែជម្រុញទីផ្សារ អោយកាន់តែមានសន្ទុះ។ ម្យ៉ាងមកពីក្រុមហ៊ុនទាំងមូលមានធនធានគ្រប់គ្រាន់ក្នុងការកំណត់យក Brand ambassador ដើម្បីពន្លឿនសន្ទុះផលិតផលផង ទើបក្រុមហ៊ុន ទើបតែចាប់ផ្ដើមធ្វើឱ្យពេលនេះ។
លោក ភុល សុវណ្ណដានីន សប្បាយចិត្តដែលបានធ្វើជា Brand Ambassador របស់ផលិតផលធុងបាស់ និង ជាដៃគូសហការណ៍ក្នុងការនាំចូលផលិតផលផ្សេងទៀតដែលតាមគម្រោងក្រុមហ៊ុននឹងនាំចូលផលិតផលសុខភាពមកថែមមួយទៀតក្នងពេលខាងមុខ។ លោកយល់ថាមនុស្សម្នាក់ៗក្រៅពីត្រូវការការកម្សាន្តក៏ត្រូវការការថែទាំសុខភាពផងដែរ ទើបគម្រោងនាំចូលផលិតផលសុខភាព នឹងកើតមានឆាប់ៗ សម្រាប់ក្រុមហ៊ុន។ ក្នុងតំណែងជា Brand Ambassador នេះលោកនឹងជម្រុញឱ្យផលិតផលធុងបាស់ទាំងអស់ដែលមានប្រេន W king, Xzone និង Jonter ជាដើមរបស់ក្រុមហ៊ុន Life t international Co,.Ltd កាន់តែមានទីផ្សារទ្វេរឡើង។