រាជធានីបាងកក៖ បុរសម្នាក់បានចូលប្លន់អលង្ការ មានតម្លៃជាង១សែនបាត (លុយថៃ) ហើយគេចខ្លួន ប្រកបដោយសុវត្ថិភាព តែគេអស់លក្ខណ៍ ត្រឹមជ្រុះអត្ដសញ្ញាណប័ណ្ណ ទើបត្រូវប៉ូលិសតាមឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងហាងលក់គ្រឿងអលង្ការ Tesco Lotus ស្ថិតក្នុងខណ្ឌ Phattanakarn ទីក្រុងបាងកក។
បើតាមសារព័ត៌មាន The Pattiya News បានផ្សាយថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា មានបុរសម្នាក់បានចូលទៅប្លន់នៅក្នុងហាងលក់គ្រឿងអលង្ការ Tesco Lotus ។ ប៉ុន្ដែដោយសារឱកាសមិនអំណាចផលឲ្យ គេកបានប្រញាប់ប្រញាល់គេចចេញមកវិញ ដោយយកបានតែខ្សែកមាស២ខ្សែ មានតម្លៃជាង១១០០០០បាត ឬស្មើនឹងជាង៣ពាន់ដុល្លារអាមេរិក។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលយកបានគ្រឿងអលង្ការហើយ ជនសង័្សយបានចេញទៅវិញយ៉ាងលឿន។ ប៉ុន្ដែជននោះបានអស់លក្ខណ៍ ដោយសារជ្រុះអត្ដសញ្ញាណប័ណ្ណ នៅក្នុងហាងលក់មាស ទើបប៉ូលិសតាមចាប់ខ្លួនបានភ្លាមៗតែម្ដង៕