រឿង ស្នាមស្នេហ៍សមុទ្ររាម ដែលជាស្នាដៃដ៏ពិសេសចុងក្រោយក្នុងការផលិតឱ្យកម្មវិធីទូរទស្សន៍ របស់កវីអ្នកនិពន្ធដ៏ឆ្នើមគឺលោកស្រី ពាន់ ភួងបុប្ផា ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺចេញថតភាពយន្តលើកដំបូងភ្លែតកញ្ញា សំណាង អេលីណា បានក្ដោបឱកាសក្លាយជាតួអង្គឯកជំនាន់ទី2 ដែលជាកូនរបស់សមុទ្រ និងរាម ក្នុងជំនាន់ទី1 នៅក្នុងរឿងនេះផងដែរ ហើយនឹងត្រៀមចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN។
លើសពីនេះទៅទៀត ក៏មានវត្តមានតារាចម្រៀង និងតារាសម្តែងបញ្ញា សិទ្ឋ ចូលរួមថតភាពយន្តសំខាន់នេះហើយមាន ឈុតឆាកច្រើនសម្តែងមិនអន់នោះទេ។ម្ល៉ោះហើយទើបគេជឿជាក់ថា លោកនៅតែស្ថិតក្នុងតំណែងតារាសម្តែងគួរអោយចូលចិត្ត។នេះដោយសារតែលោកមាន ស្ទីលថតសម្តែងពូកែបានជាគេមើលមិនរំលង។ លោកបញ្ញា សិទ្ឋិ បានបង្ហាញការយល់ឃើញថា លោកនៅតែខិតខំសម្តែងតាមអ្វីដែលមានជាសាច់រឿងថ្មីៗ។ហើយរឿងស្នាមស្នេហ៍សមុទ្ររាមនេះ លោកក៏សម្បូរឈុត លេងឬដើរតួសំខាន់ម្នាក់បន្ទាប់ពីតួឯក លោកខាត់ វៃហាំង។
កញ្ញា សំណាង អេលីណា បានបញ្ជាក់ថា នេះគឺជាសាច់រឿង និងជាស្នាដៃលើកដំបូហរបស់នាងនៅក្នុងវិស័យភាពយន្តបន្ទាប់ពីនាងបានគ្រងម្កុដកម្មវិធីកញ្ញាឯកដ៏អស្ចារ្យប្រចាំប្រទេសកម្ពុជាកាលពីឆ្នាំ ។ កញ្ញាបន្ថែមថា នេះមិនមែនជាលើកទី1 ដែលកញ្ញាទើបតែទទួលបានការអញ្ជើញឱ្យចូលរួមក្នុងការសម្ដែងរឿងភាគនោះឡើយ ដោយកន្លងមកកញ្ញាក៏ត្រូវបានផលិតករកុនមួចំនួនទាក់ទងឱ្យចេញថតភាពយន្ត ប៉ុន្តែដោយសារតែកញ្ញាត្រូវបំពេញភារកិច្ចក្នុងការសិក្សា និងមិនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការបំពេញតួនាទីជាតារាភាពយន្តឱ្យបានជាប់លាប់នៅឡើយទើបកញ្ញាសម្រេចបោះបង់ចោលឱកាសម្ដែងម្ដងជាពីរដង និងទទួលតែការថតស្ពតខ្លីៗមួយចំនួនតែប៉ុណ្ណោះ។