មានការចាប់អារម្មណ៍តែម្តងនៅពេលដែល តារាសម្តែងបញ្ញា សិទ្ឋិ ស្រាប់តែបានក្លាយជា អ្នកតំណាងផលិតផល សាប៊ូកក់សក់និង ម៉ាស់បិទមុខ ដ៍ល្បីឈ្មោះមកពីប្រទេសបារាំង។ បញ្ញា សិទ្ឋិ ត្រូវបានលោកស្រីអគ្គនាយក មានការពេញចិត្តជាមួយរូបរាង អត្តចរិក និងភាពរួសរាយរាក់ទាក់។
ពិធីនេះបានរៀបចំធ្វើឡើងនៅទីតាំងក្រុមហ៊ុនVertalyca ស្ថិតនៅក្នុងទីតាំងកោះពេជ្រ ក្បែរអគាព្រីនរាជធានីភ្នំពេញ។ ពិធីចុះកិច្ចកុងត្រារយៈពេលមួយឆ្នាំនេះ បានរៀបចំឡើងនារសៀលថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី លី លី អគ្គនាយិកាក្រុមហ៊ុន Vertalyca លោកបញ្ញា សិទ្ឋិ និងបុគ្គលិករបស់ក្រុមហ៊ុនព្រមទាំងបណ្តាសារព័ត៌មានមួយចំនួន។
លោកបញ្ញា សិទ្ឋិ ដែលហុងស៊ុយឡើងចុងឆ្នាំនេះព្រោះមានឱកាសធ្វើជាតារាតំណាងផលិតផល បន្តពីមួយទៅមួយបានថ្លែងថា លោកពិតជាមានការរំភើបចិត្តតែម្តងនៅពេលបានអ្នកស្រី លី លី ជានាយិកា ក្រុមហ៊ុនសម្លឹងឃើញរូបលោកហើយ អនុញ្ញាតិ អោយមកបំពេញការងារជាមួយគ្នារយៈពេល១ឆ្នាំពេញ។កិច្ចការដែលត្រូវធ្វើជាមួយ Vertalyca លោកត្រូវផ្សាយផលិតផល សាប៊ូ និងម៉ាស់។ជាពិសេសយើងក៏មានការថតជាវិដេអូ អប់រំផ្សេងៗខ្នាតខ្លី និងធ្វើឃ្លីបវិដេអូដោយខ្លួនឯងផ្ទាល់និយាយពីសាប៊ូ។
ដោយឡែកលោកស្រី លី លី ដែលជានាយិកាក្រុមហ៊ុន និងមានសម្រស់ស្រស់សោភា ស្អាតដូចតារាគួរអោយគយគន់ នៅវ័យក្មេង តែឆ្នើមរឿងជំនួញ បានប្រាប់ដែរថាVertalyca Cosmetics បានបោះជំហ៊ាននៅលើទីផ្សារកម្ពុជាច្រើនខែមកហើយ។ ផលិតផលទាំងនោះផ្តោតលើសាប៊ូកក់សក់ និង សាប៊ូបន្ទន់សក់ ហើយម៉ាស់បិទមុខដ៍មានគុណភាព។ Vertalyca Cosmetics កន្លងមកមានតារាជាអ្នកតំណាងផលិតផលអោយបានប៉ុន្មានដួងមកហើយ ក្នុងនោះមាន ពៅ លីដា លោកសុភក្រ័ ឌីជេណាណា អ្នកនាងកាតុ ទេព បូព្រឹក្ស និង ចុងក្រោយនេះលោកបញ្ញា សិទ្ឋិ។ កាេជ្រើសរើស បញ្ញា សិទ្ឋិនេះ ព្រោះយល់ថា លោកឆ្លាតរួសរាយ ហើយយល់សាច់ការណ៍ ពេលវិភាគលើការងារកន្លងមក។ទាំងអស់នេះជាហេតុផល ជម្រុញអោយសហការគ្នារហូតចុះកុងត្រា១ឆ្នាំតែម្តង។
គួរបញ្ជាក់ថា ក្រុមហ៊ុនសាប៊ូ កក់សក់Vertalyca មកពីបារាំងនេះ បានបង្ហាញសកម្មភាពជាច្រើនក្នុងសង្គម និងភាពជាមនុស្សធម៌។ មិនត្រឹមតែគិតផ្នែកជំនួញមួយមុខនោះទេ តែខាងក្រុមហ៊ុនដែលមានលោកស្រី លី លី ជាអ្នកគ្រប់គ្រងមិនមើលរំលងឡើយ ។ លោកស្រីទើបតែដឹកនាំសហការី និងតារាសម្តែង បញ្ញា សិទ្ឋិ ចុះចែកអំណោយដល់ពលរដ្ឋនៅខេត្តកំពង់ស្ពឺជាច្រើនគ្រួសារ អំឡុងពេលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ មាគ៌ាចិត្តធម៌នេះនៅតែបន្តកើតមានតាមផែនការជាក់ស្តែង។