ក្រោយពីស្ងាត់បាត់មុខក្នុងការងារសិល្បៈមួយរយៈពេលខ្លីស្រាប់តែតារាសម្តែងស្រស់សង្ហា លោក សឿន វីតា និងតារាសម្តែងស្រីស្រស់សោភា កញ្ញា គៀត សុវណ្ណាឡាង បានបង្ហើបគម្រោងចូលហ៊ុនគ្នាជាមួយបងស្រីម្នាក់ទៀតដើម្បីបើកដំណើរការក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងល្បីឈ្មោះមួយចំនួនពីបរទេសមកលក់នៅកម្ពុជា។
ការបង្ហើបនេះត្រូវបានធ្វើឡើងក្រោយពីគេបានលេចមុខតារាសម្តែងទាំងពីរចាប់ផ្តើមធ្វើការផ្សព្វផ្សាយចែករំលែកអំពីផលិតផលទាំងនោះលើបណ្តាញទំនាក់ទំនងសង្គម និងក្រោយពីលេចចេញភាពល្បីឈ្មោះលើផលិតផលទាំងនោះក្នុងចង្កោមអ្នកសិល្បៈ និងអតិថិជនមួយចំនួន។ លោកសឿន វីតា បញ្ជាក់ថា ការងារសិល្បៈបច្ចប្បន្នលោកកាត់បន្ថយច្រើនជាងមុន។ លោកទទួលស្គាល់ថាពិតជាបានសហការរួមគ្នាជាមួយកញ្ញា គៀត សុវណ្ណាឡាង និងលោកស្រី ឡាច ចាន់ដាណេ បានបើកដំណើរការក្រុមហ៊ុនមួយរួមគ្នាដើម្បីនាំចូលផលិតផលមកចែកចាយនៅកម្ពុជា។ លោកថាផលិតផលទាំងនោះមានច្រើនប្រភេទ ប៉ុន្តែផលិតផលដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់នោះគឺសាប៊ូកក់សក់Amino Ex ហ្វូមលាងមុខ Deoproce ក្រេមការពារកម្តៅថ្ងៃ Sun Gel និងក្រែមបន្ទន់សក់Amino Ex ជាដើម។ លោកថាការសម្រេចចិត្តបើកដំណើរការក្រុមហ៊ុននេះក្រោយពីលោកសំឡឹងមើលឃើញទីផ្សារនៅកម្ពុជាល្អ ពិសេសក្រោយពីលោក និងកញ្ញា គៀតសុវណ្ណាឡាង បានសាកល្បងក្នុងការប្រើប្រាស់ផលិតផលទាំងនេះហើយទទួលបានការលទ្ធផលល្អប្រសើរមិននឹកស្មានដល់។ លោកលើកឡើងដែរថាកន្លងមកលោកនិងមិត្តភ័កិ្កជាច្រើនមានបញ្ហាជ្រុះសក់ហើយក៏បានសាកល្បងប្រើប្រាស់ផលិតផលAmino EXគឺមានប្រសិទ្ធិខ្ពស់ដែលអាចជួយឲ្យសក់ដុះថ្មី បញ្ចប់ការឈប់ជ្រុះ មានសំណើម រហូតមានអ្នកខ្លះធ្លាប់ប្រប្រាស់ការដាំសក់អស់រាប់រយដុល្លារក្នុងមួយខែនោះក៏ងាកមកចាប់អាមរ្មណ៍ប្រើប្រាស់វាដែរ។
កញ្ញា គៀត សុវណ្ណាឡាងវិញបានបញ្ជាក់ថានាងគឺជាម្ចាស់ភាគហ៊ុនផង និងជាតារាតំណាងផលិតផលខាងលើផងដែរ។នាងថាមុនបើកដំណើរការគឺនាងនិងដៃគូពាណិជ្ជកម្មបានធ្វើការសិក្សាអំពីទីផ្សារយ៉ាងជាក់លាក់ពិសេសទាក់ទងនឹងតម្រូវការរបស់អតិថិជនទាំងពីរភេទនាពេលបច្ចុបន្ន។កញ្ញាលើកឡើងថា ទើបនឹងដំណើរការបានមួយរយៈខ្លីប៉ុណ្ណោះប៉ុន្តែទទួលបានការគាំទ្រច្រើន ដោយមានផលិតផងរាប់ពាន់ដបត្រូវបានលក់ចេញ និងទទួលបានការកោតសរសើរច្រើនរួមទាំងចាប់ផ្តើមមានតំណាងចែកចាយច្រើនជាបន្តបន្ទាប់។ កញ្ញាបញ្ជាក់ដែរថា ក្រុមហ៊ុនណេណេ ខេវិន ខសមេធីកឯ.ក ( NENE KEEVEN COSMETIC CO.,LTD)នឹងចាប់ផ្តើមប្រកាសបើកដំណើរការជាផ្លូវការនៅដើមឆ្នាំក្រោយ ប៉ុន្តែដំណើរការនៃការលក់និងផ្សព្វផ្សាយបាននិងកំពុងធ្វើហើយទទួលបានការគាំទ្រច្រើនពីអតិថិជន។
ព័ត៌មានបន្ថែមជុំវិញផលិតផលខាងលើ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន៖ https://web.facebook.com/NK.cosmetic.korea