អ្នកស្រីបានបង្ហាញនូវក្តីបារម្ភបែបនេះ នៅពេលដែលអ្នកស្រី បានធ្វើការប្រកាសអោយគេ បានដឹងអំពីការសរសេរ និងនិពន្ឋបានសៀវភៅថ្មីមានចំណងជើងថា« បើខ្ញុំជាមនុស្សស្រី»។
ពិធីអ្នកស្រីបានបង្ហាញនូវកាយល់ឃើញថា«ចំពោះអ្នកអាន និងអ្នកសរសេរ២ហ្នឹង អត់អាចខ្វះគ្នាបានឡើយ។បើមានអ្នកសរសេរអត់អ្នកអានការងារសរសេរនេះអត់ជោគជ័យនោះទេ។វ័យរបស់ខ្ញុំ៣២ឆ្នាំក្នុងការផលិតខ្សែភាពយន្តហើយត្រឡប់មកធ្វើការជាមួយប្រលោមលោកនេះ មិនមែនដើម្បីផលប្រយោជន៍លុយកាក់នោះទេ។ផ្នែកនេះមិនមានលុយនោះទេ តែទឹកចិត្តអារម្មណ៍ស្រឡាញ់ក្នុងបេះដូង នៅបណ្តុះបណ្តាលកូនខ្មែរយើង អោយនៅរក្សាបានអក្សរសិល្បី៍និង អក្សរសាស្ត្រខ្មែរ។មូលហេតុវានឹងឆាប់និងផុតរលត់។អ្នកដែលចេះភាសាខ្មែរជំនាន់មុនខ្ញុំជំនាន់ខ្ញុំនិងក្រោយខ្ញុំ២ឬ៣ជំនាន់គឺបាត់ភាសាខ្មែរហើយ។គេនាំគ្នារត់ទៅរៀនភាសាអង់គ្លេស ឬទៅរៀននៅបរទេសបាត់។តើអក្សរសាស្ត្រខ្មែរទៅជាយ៉ាងណា អត់មានអ្នកណាគិតតែខ្ញុំគិតតែម្នាក់ឯង។ខ្ញុំគិតថា គួរតែប្រមូលកូនខ្មែរអោយទៅជាអ្នកនិពន្ឋអ្នកសរសេរ អោយបានច្រើនដើម្បីទុកស្នាដៃអោយបានច្រើនដល់កូនខ្មែរ ជំនាន់ក្រោយៗទៀត។ខ្ញុំមានឱកាសជួយពួកគេបានយើងនឹងជួយព្រោះធ្វើបែបណាអោយមានអ្នកនិពន្ឋ។បើអត់មានអក្សរតើរូបភាពកុន ដែលយើងមានរាល់ថ្ងៃគឺផលិតចេញពីអក្សរមិនថាតែស្រុកយើងនោះទេ ស្រុកគេក៏បែបនេះដែរ។ទៅមុខទៅភាពយន្តខ្មែរ និងអក្សរខ្មែរនិងបាត់បង់មិនយូរនោះទេ។ដូចនេះបានជាខ្ញុំខំប្រឹងដើម្បីសង្គមខ្មែរអក្សរសាស្ត្រខ្មែរ។ដូចនេះបានជារៀបចំពិធីនាំអ្នកនិពន្ឋក្រោយអោយឃើញ នាំតារាចូលមកដើម្បីអោយចលនានោះផុលផុសឡើងនិងដើម្បីជួយក្មេងៗដែលសរសេរ ហើយគ្មានឱាសផ្សព្វផ្សាយអោយគ្នាមានសង្ឃឹមនិងទឹកចិត្តប្រឹងតស៊ូទៅមុខទៀត។
កញ្ញា អុិន បូបូសមាជិកក្លិបអ្នកនិពន្ឋខ្មែរប៉ាកាមាសនិងជាអ្នកសរសេររឿង«បើខ្ញុំជាមនុស្សស្រី»ជាប្រលោមលោកដំបូងបង្អស់ក្នុងជីវិតជាអ្នកនិពន្ឋរបស់ខ្ញុំ។ឈុតណាក៍សើចដល់ចេញទឹកភ្នែក ឈុតណាក្រៀមក្រំក៏យំតាមតួអង្គដោយមិនដឹងខ្លួន។ខ្ញុំសូមអរគុណល់ក្រុមការងារដែលផ្តល់ឱកាសហើយនាងពិតជារំភើបណាស់នៅពេលសរសេររឿងនេះ។
ពិធីប្រកាសអោយដំណើរការប្រលោមលោករឿង«បើខ្ញុំជាមនុស្សស្រី» ជាប្រលោមលោក បែបកំប្លែង។គំនិតរឿងដោយដោយអ្នកស្រីបុប្ឋា និពន្ឋដោយ កញ្ញាអុិន បូបូ ទីប្រឹក្សាលោកកែវ សេងរដ្ឋាបោះពុម្ពផ្សាយដោយក្លឹបអ្នកនិពន្ឋខ្មែរប៉ាកកាមាសឯកម្រាស់សៀវភៅមាន២៨៨ទំព័រ។