ដោយសារតែមានឆន្ទៈពិតប្រាកដ និងទ្រាំមើលភាពលំបាកមិនបានរបស់ប្រជាពលរដ្ឋលិចទឹកតាមខេត្តក្រុងតារាចម្រៀង ជ័យ សុវ៉ាតបានចុះយកអំណោយចែកជូនបងប្អូន។ ក្នុងនោះគោលដៅ២ ដែលលោកបានចូលរួមមានខេត្តពោធិសាត់ និងខេត្តបន្ទាយមានជ័យ។បើទោះជាផ្លូវឆ្ងាយពិបាកក៏សុវ៉ាត និងក្រុមការងារប្រឹងជំនះមិនហត់ឡើយធ្វើមិញអោយដល់ដៃបងប្អូន។
ជ័យ សុវ៉ាត បានទៅជាមួយម្តាយ និងជាក្រុម ជាមួយ យូរី វេហាស៍ នាង គុន្ធា បូទី នៅ ពោធិសាត់ ដែលមានអង្ករ របស់របរប្រើប្រាស់ និងថវិកា។ បញ្ចប់គម្រោងនៅពោធិសាត់ ជ័យ សុវ៉ាតបាននាំយកអំណោយផ្ទាល់ខ្លួនចុះទៅភូមិស្រុកនៅខេត្តបន្ទាយមានជ័យ ដោយបានជួបសំណះសំណាលអភិបាលខេត្តរងក្នុងនោះប្រគល់ជូនអង្ករ១បាវ ២០គីឡូ ក្រាម និងថវិកា១គ្រួសារ២មុឺនរៀល សរុបចំនួន២០០គ្រួសារ។ តាមយៈកាយវិការរបស់តារារូបនេះធ្វើអោយ អភិបាលរង ខេត្តបន្ទាយមានជ័យមានការកោតសរសើរពីទឹកចិត្តនិងការខ្នះខ្នែង ពាំនាំមកដល់ដៃបងប្អូនយើងនៅទីនេះ ពិតជាតារាមានគុណធម៌និងការស្រឡាញ់ជនរួមជាតិ។
តារាចិត្តបុណ្យជ័យ សុវ៉ាត រូបនេះរមែង ចូលរួមចែករំលែកក្តីស្រឡាញ់ដល់ជនរួមជាតិតាមរយៈការធ្វើសកម្មភាពមនុស្សធម៌ជាច្រើន និងជួយដល់សិល្បករបាត់បង់សមត្ថភាពសម្តែងព្រោះសុខភាពជាហូរហែរ។នេះដោយសារតែលោក យល់ថាខ្លួនកាលពីអតីតកាលធ្លាប់អត់និងលំបាកច្រើនរូបភាពទើបមើលមិនរំលង។
ជ័យ សុវ៉ាត តាំងពីចូលផលិតកម្មសាន់ដេរមកប្រជាប្រិយភាពរបស់លោក កាន់តែហក់ឡើងៗ។ចម្រៀងរបស់លោកចេញចរាចរនៅលើទីផ្សារមកផ្ទុះការទាក់ទាញជាបន្តបន្ទាប់។ យ៉ាងណាមិញលោកនិងក្រុមការងារផលិតកម្មត្រៀមបង្ហាញបទថ្មីឆាប់ៗនេះកាដូចុងឆ្នាំនិងដើមឆ្នាំ២០២១ខាងមុខ។