ពលរដ្ឋជាង៣០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានទទួលអំណោយផ្ទាល់ពីអតីតតារាចម្រៀងផលិតកម្មRock អ្នកនាងម៉ូលីកា ដែលក្រោកតាំងពីព្រឹកព្រលឹមកាលពីព្រឹកថ្ងៃទី១៨តុលា ឆ្នាំ២០២០ចេញដំណើរពីភ្នំពេញទៅជួបបងប្អូននៅទីនោះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន ផងដែរ។សម្ភារៈដែលម៉ូលីកា ចែកជូនដល់ពលរដ្ឋក្រីក្រកំពុងរងគ្រោះទាំងនោះមានដូចជាអង្ករ ,មី ,ទឹកត្រី ទឹកស៊ីអៀវ ត្រីខរួមទាំងថវិការមួយចំនួនផងដែរ។ថៅកែហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក រូបនេះបានឲ្យដឹងថាទោះជាការធ្វើតំណើររាប់រយគីឡូយ៉ាងណាក៏នាងមិនហត់នឿយដែរគឺត្រូវតែទៅជួបបងប្អូនដែលកំពុងតែរងទុក្ខដោយសារទឹកជំនន់ទាំងនោះហើយថ្វីត្បិតសម្ភារៈទាំងនោះមិនអាចជួយបងប្អូនបានរយៈពេលយូក្ដី តែវាអាចសម្រាលទុក្ខលំបាករបស់ពួកគាត់បានមួយរយៈដែរ។នាងថាបានយល់ច្បាស់ពីអារម្មណ៏នៃការលំបាករបស់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ ហើយនាងនឹងបន្ដរសកម្មភាពសប្បុរសធ័មបែបនេះតទៅទៀតនៅទីតាំងផ្សេងៗតាមលទ្ធភាពដែលអាចធ្វើបាន។
ការចុះចែកអំណោយដោយផ្ទាល់របស់ម៉ូលីកា នៅពេលនេះស្របតាមការអពាវនាវរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់”ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។
សកម្មភាពសប្បុរសធ័មរបស់ម៉ូលីកា ត្រូវបានមហាជនជាច្រើនបានកោតសរសើរនូវទឹកចិត្តចែកទានរបស់នាង ដែលជាញឹកញាប់មកហើយនាងតែងតែជួយដល់អ្នកដែលមានជីវភាពក្រីក្រលំបាកទើបធ្វើឲ្យគេស្រលាញ់និងចូលលចិត្តនាងកាន់តែច្រើន។ជាក់ស្ដែងនៅពេលដែលនាងទៅជូនអំណោយដល់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យនោះក៏មានបងប្អូន និងយុវវ័យមួយចំនួនដែលធ្លាប់តែស្គាល់នាងតាមLive លើហ្វេសបុកនោះ ក៏បានសុំSelfie ជាមួយនាងដោយចាត់ទុកអតីតតារាRock រូបនេះជាIdol របស់ពួកគេទៀតផង៕