ប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា ទឹកភ្លៀង បានបង្អរមកយ៉ាងជោគជាំពេញពាសប្រទេសកម្ពុជា។ម្ល៉ោះហើយឥទ្ឋិពលនៃការរងសម្ពាធខ្យល់កន្ត្រាក់ព្យុះបានបំផ្លាញអ្វីៗយ៉ាងច្រើនទៅលើទ្រព្យសម្បត្តិរបសមនុស្ស និងហេដ្ឋារចនាជាតិ។លើសពីនេះនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសអោយមន្ត្រីក្រោមឱវាទ ចុះជួយប្រជាពលរដ្ឋ និងចូលរួមបរិច្ចាកអ្វីដែលមានជួយដល់ជនរងគ្រោះ ស្តីពីទឹកជំនន់នេះ។
ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្នប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោត ដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត ៧២,៨០មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ ដែលបណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់ កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាងកម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រប៉ុណ្ណោះ។
គិតចាំពីពេលថ្ងៃត្រង់មកដល់ពេលនេះ កម្ពស់ទឹកបានហក់ឡើង ០,៣០ម៉ែត្របន្ថែម ធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់ (ដែលបានច្រកបាវខ្សាច់លើកកម្ពស់ ០,៤០-០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗហើយ។
ជាការអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង លើសណ្តរស្ទឹងព្រែកត្នោតនេះ។
សម្តេតតេជោហ៊ុន សែន បានសម្តែងការអរគុណចំពោះ សម្បុរសជននានា ឧកញ៉ា ឯកឧត្តម លោកជំទាវ បានចូលរួមបរិច្ចាកថវិកា ដើម្បីប្រើប្រាស់ភាពចាំបាច់ផ្សេងនៅចំពោះមុខបញ្ហាទឹកជំនន់។ ដូចនេះហើយទើបសម្តេចបាន សរសេរពាក្យមួយឃ្លាថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕
យ៉ាងណា មិនបង្អង់យូរ ព្រះអង្គ នី សុវណ្ណមុនីរ៉េត ដែលមានចិត្តបុណ្យហើយមិនមើលរំលងការងារមនុស្សធម៌ និងបញ្ហាសង្គម លោកបងក៏ប្រកាសជួយចូលរួមចំណែកនូវថវិកាផ្ទាល់ខ្លួនទោះ មិនលើសលុបបែបណា ។ លោកបងបាន សរសេរ បង្ហោះសារថា «ខ្ញុំព្រះករុណាអាត្មាភាព នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ត ជាសមាជិក កុដិលេខ២៤ សុំចូលរួមសោកស្ដាយចំពោះគ្រោះធម្មជាតិដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើង ដូច្នេះខ្ញុំព្រះករុណាអាត្មាភាព សុំចូលរួមចំណែកក្នុងការជួយញាតិញោមក្នុងគ្រោះទឹកជំនន់នេះ តាមរយៈរាជរដ្ឋាភិបាល នូវទឹកប្រាក់ បន្ដិចបន្ដួច ចំនួន 559ដុល្លារ ។ ខ្ញុំព្រះករុណាអាត្មាភាព សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិទាំងអស់ សូមមេត្ដាតាមជួយ ថែរក្សា ការពារ ញាតិញោមទាំងអស់គ្នាអោយ រួចផុតពីទឹកជំនន់នេះផងចុះ។🙏🙏🙏🙏»៕ យើងរំពឹងថាស្ថិតក្នុងបរិយាកាសបែបនេះនឹងមានសប្បុរសជនជាច្រើនទៀតសហការចូលរួមបរិច្ចាកដើម្បីសម្រួលផលលំបាក។ការធ្វើទានពេលលំបាក គឺបានកុសលផលបុណ្យណាស់។