បណ្តាលចិត្តអោយ អ្នកជំនួញ ម្នាក់នេះសម្រេចចិត្តបោះទុន ត្រឹម១ពាន់ដុល្លារហើយ ក៏ប្រែប្រួលមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីដែលគេមិននឹកស្មានដល់ តារាលក់អនឡាញ រូបនេះកំពុង មានសមាជិកតំណាងចែកចាយមិនធម្មតា ហើយក៏នៅមានផែនការមួយចំនួនទៀត ដើម្បីបំបែកទីផ្សារ។ អ្នកនាង អង់ សុគន្ឋា មាននិស្ស័យលើមុខជំនួញ តាំងពីនៅវ័យក្មេងមកម្ល៉េះ។ អ្នកនាងជាកូនអ្នកស្រុកស្រែខេត្តតាកែវ ធ្លាប់ហែលឆ្លងភាពកម្សត់ច្រើនកាលពីនៅតូចវ័យ៨ឆ្នាំមក។ ធ្លាប់ដើរធ្វើការ តាមកន្លែងផ្សេងៗ និងហាងបាយគុយទាវលាងចានអោយគេ។ ក្នុងចិត្តខុសពីគេត្រង់ កំណត់ថា មិនចង់នៅបម្រើគេនោះទេ ចិត្តចង់ធ្វើជាថៅកែគេតាំងពីក្មេង។ មានទិសដៅ និងភាពជឿជាក់តាំងពីតូច ធ្វើ អោយ អង់ សុគន្ឋា ជំនះហើយបានប្រែក្លាយជីវិតពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ មុនក្លាយជា អ្នកលក់ផលិតផលសាប៊ូ កក់សក់មកពីប្រទេសអុីតាលី ស្រីស្រស់ ពូកែឆ្លាតរូបនេះ បានធ្លាប់ក្លាយជាថៅកែហាង៤កន្លែងមកហើយ ដោយឆ្អិនជាមួយការងាររកសុីនិងបទពិសោធន៍។ យ៉ាងណាមិញ ពេលនេះ អង់ សុគន្ឋា បាន បោះបង់មុខរបរធ្វើថៅកែហាង មកបើកលក់ផលិតផលសាប៊ូកក់សក់វិញម្តត។ប្រការជម្រុញចិត្តបែបនេះ ព្រោះមើលឃើញឱកាសលើវិស័យអនឡាញ កំពុងនាំមុខ។ ម្ល៉ោះហើយកញ្ញាបានងាកមកផ្តើមទុន១ពាន់ដុល្លារ លើរបរនេះ ទទួលបានភាពប្រសើរឡើងពី១ឆ្នាំទៅមួយឆ្នាំ។អ្វីដែលពិសេសកញ្ញា មានដល់តំណាងចែកចាយពី១ខេត្តទៅមួយខេត្តក្រោយមើលឃើញថាផលិតផលសាប៊ូកក់សក់ផ្តាច់មុខមកពីអុីតាលីមានគុណភាពនិងជឿទុកចិត្ត។មើលឃើញពីជីវិតអតីតកាល ធ្លាប់អត់ សុគន្ឋាក៏តាំងចិត្តធ្វើការងារផ្នែក មនុស្សធម៌អោយបានផុសផុលពេលកាន់តែមានមុខមាត់ ដោយពាំនាំ សហការជាមួយក្រុមការងារនិងមិត្តភក្តិ។