រាជធានីភ្នំពេញ៖ រថយន្ដមួយគ្រឿង បានបើកបោះពួយយ៉ាងលឿនដូចហោះ ជ្រុលចង្កុតទៅបុកគ្នាជាមួយនឹងម៉ូតូយ៉ាងពេញទំហឹង ធ្វើឲ្យម៉ូតូដួលបោកទៅលើថ្នល់ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ៥០ម៉ែត្រ ត្រង់ចំណុចមុខអាហារដ្ឋាន៨៨៨៨ ស្ថិតក្នុងភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដមួយគ្រឿង ម៉ាកប៉ាហ្សេរ៉ូ បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវបេតុងខាងលើ ក្នុងទិសនៅពីលិចទៅកើត។ ស្របពេលនេះ ក៏មានស្រ្ដីមា្នក់កំពុងតែជិះម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដជ្រុលចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង ដូលបោកទៅលើថ្នល់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ រីឯអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ស្រមោល។
មន្រ្ដីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា រថយន្ដខាងលើម៉ាក PAJERO SPORT ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2 2-6327 បើកបរដោយឈ្មោះ វណ្ណ បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ (រត់គេចខ្លួនបាត់) មានទីលំនៅបច្ចុប្បន្ន នៅក្នុងបុរីប៉េងហួតជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ប៉ុន្ដែរថយន្ដនេះ មានម្ចាស់ ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅបច្ចុប្បន្នផ្ទះលេខ១០ ផ្លូវលេខ៣៨៦ សង្កាត់បឹងកេងកង ខណ្ឌបឹងគេងកង រាជធានីភ្នំពេញ។ រីឯ ម៉ូតូម៉ាក ហុងដា TODAY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2363 បើកបរដោយឈ្មោះ សឿង សុវ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជាកម្មការិនីសំណង់ (ស្លាប់នៅនឹងកន្លែង) មានលំនៅក្នុងភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងវាស់វែង រួចហើយយករថយន្ដ និងម៉ូតូទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសាររបស់ជនរងគ្រោះ ដឹ