• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 1, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

ឃាតកម្មរឹត.កសម្លាប់មិត្តភក្តិប្លន់យកទ្រព្យសម្បត្តិ បោះសពចោលក្នុងគំនរសំរាមកាលពី៥ឆ្នាំមុន ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការហើយ

by Pich News
14/09/2020
in សន្តិសុខសង្គម
0
ឃាតកម្មរឹត.កសម្លាប់មិត្តភក្តិប្លន់យកទ្រព្យសម្បត្តិ បោះសពចោលក្នុងគំនរសំរាមកាលពី៥ឆ្នាំមុន ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការហើយ
56
SHARES
239
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពី០៥ឆ្នាំមុន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យ ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធ ក្នុងករណីរឹតកសម្លាប់ បុរសម្នាក់ជាមិត្តភក្តិស្គាល់គ្នា រួចយកទៅបោះចោលនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមាន រថយន្ដកាមេរី០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើស និងណូគាពីរគ្រឿង ខ្សែកខ្សែដៃ និងចិញ្ជៀនពេជ្រ០១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួន រហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះ គេចខ្លួនអស់រយៈពេល០៥ឆ្នាំ។

គួររំលឹកផងដែរថា កាលពី០៥ឆ្នាំមុន មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ ព្រោះតែសាកសពមានសភាពហើមប្រែខុសរូបដើម។ ក្រោយមកតាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះបានថា មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយបន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតក ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ផងដែរ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល០៥ឆ្នាំ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនដែលបោះបង់ ការតាមប្រម៉ាញ់ឃាតកម្តងណាទេ គ្រាន់តែវិធានការតាមប្រម៉ាញ់របស់សមត្ថកិច្ច មិនអាចត្រូវបានយកមកផ្សព្វផ្សាយ ឬអួតបង្ហាញតាមបណ្ដាញសង្គមហ្វេសប៊ុកបានឡើយ ជាក់ស្តែងជនសង្ស័យដែលគេចខ្លួនអស់រយៈពេល៥ឆ្នាំខាងលើ ត្រូវបានអាវុធហត្ថភ្នំពេញស្រាវជ្រាវដឹងថា សម្ងំលាក់ខ្លួននៅខេត្តតាកែវ ទើបកម្លាំងជំនាញបានទៅសហការជាមួយអាវុធហត្ថខេត្តតាកែវ ដោយស្ងប់ស្ងាត់ តាមចាប់ជល្មើសបានសម្រេចតែម្តង។

ហេតុដូច្នេះហើយទើប សមត្ថកិច្ចអាវុធហត្ថភ្នំពេញ បានអំពាវនាវដល់មហាជន សូមមេត្តា កុំវាយស្មៅបង្អើលពស់ កុំគោះទឹកបង្អើលត្រី តាមរយៈការតាំងខ្លួនជាអ្នកឈឺឆ្អាលជួសគ្រួសារជនរងគ្រោះ បង្ហោះសារសួររកឃាតកតាមអារម្មណ៍ផ្ទាល់ខ្លួន និងប្រមាថដល់សមត្ថកិច្ច ដែលមិនទាន់អាចស្វែងរកឃាតកឃើញ ដែលប្រការនេះ គឺជាការពញ្ញាក់ជនល្មើស ឲ្យរឹតតែប្រុងប្រយ័ត្ន រឹតតែពួនកាន់តែស្ងាត់ និងរឹតតែរត់គេចកាន់តែឆ្ងាយ ប៉ះពាល់ដល់ចំណាត់ការ របស់សមត្ថកិច្ច ទៅវិញទេ។ «ចូរចាំថា កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ» ហើយអាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋ មានរយៈពេល១៥ឆ្នាំ បើដរាបណាមិនទាន់ផុតអាជ្ញាយុកាលទេ កុំទាន់ចាត់ទុកថា ជនល្មើសបានរួចខ្លួន ដូច្នេះបើបងប្អូន បានដឹងដំណឹងជនល្មើស សូមចូលរួមសហការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីអនុវត្តច្បាប់ដោយមិនលើកលែង៕

Previous Post

បើកលឿនផ្ដាច់ព្រលឹង បុកអ្នកជិះម៉ូតូស្លាប់ រថយន្ដក្រឡាប់ផ្ងារជើង

Next Post

អ្នកចាត់ការក្រុមLeeds United មិនបន្ទោសកូនក្រុមទេ សម្រាប់កំហុសចុងម៉ោង

Related Posts

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សន្តិសុខសង្គម

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

04/03/2025
211
ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង
សន្តិសុខសង្គម

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង

26/02/2025
233
តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ
សន្តិសុខសង្គម

តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ

16/07/2024
896
ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ
សន្តិសុខសង្គម

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

21/05/2024
1k
ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង
សន្តិសុខសង្គម

ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

09/05/2024
1.1k
ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
សន្តិសុខសង្គម

ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

26/09/2023
1.4k
Next Post
អ្នកចាត់ការក្រុមLeeds United មិនបន្ទោសកូនក្រុមទេ សម្រាប់កំហុសចុងម៉ោង

អ្នកចាត់ការក្រុមLeeds United មិនបន្ទោសកូនក្រុមទេ សម្រាប់កំហុសចុងម៉ោង

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.