អាជា្ញធរខេត្តបាត់ដំបង បានសង់ទំនប់ទឹកដូនទ្រី សម្រាប់ស្រោចស្រពដំណាំស្រូវរាប់ម៉ឺនហិកតា ហើយរហូតមកដល់ពេលនេះ ទំនប់ទឹកខាងលើនេះ ត្រូវសាងសង់បាន២៦ភាគរយ ប៉ុន្ដែនៅពេលកសាងរួចរាល់នោះ ទំបន់ទឹកនេះអាចនឹងស្រោចស្រពដំណាំស្រូវរាប់ម៉ឺនហិកតា ក្នុងនោះស្រូវវស្សាររដូវវស្សា ៣.៣ ០០០ហិកតា និង ស្រូវប្រាំង ៤.៥០០ហិកតា។
សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា នៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ នៅក្នុងខេត្តបាត់ដំបងនេះ មានដូចជា ទំនប់មេ , សំណង់បង្ហៀរទឹក, រូងទូនេលពង្វាងទឹក ( Diversion Tunnel ) , សំណង់គ្រប់គ្រងទឹក , ទំនប់បណ្ដោះអាសន្នខាងលើ , ទំនប់បណ្ដោះអាសន្នខាងក្រោម , ផ្លូវក្រាលថ្មភ្នំប្រវែង៥,២គីឡូម៉ែត្រ គិតមកដល់បច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ២៦ភាគរយហើយលើទំហំការងារសរុបរយ:២ឆ្នាំមកនេះ ។
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយព្យ នៃក្រុងបាត់ដំបង ហើយនេះជាគម្រោងអភិវឌ្ឍន៍ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដែលបានចាប់ផ្ដើមការងារសាងសង់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ ហើយគ្រោងនឹងបញ្ចប់ការងារនៅ ឆ្នាំ២០២៣ ខាងមុខនេះ ៕