ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនស្រ្តីម្នាក់ ដែលប្រើកាំបិតអារលើផ្ទៃមុខ កុមារី អាយុ ៥ឆ្នាំម្នាក់ រងរបួសធ្ងន់ ដេរជាង ១០០ថ្នេរទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រុមគ្រួសារកុមារីរងគ្រោះបានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារ សំណងពីជន ដៃដល់នៅទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងបានទេ។
សូមបញ្ជាក់ផងដែរថា ស្រ្តីដៃដល់ខាងលើឈ្មោះលីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ មានប្ដីជាមន្រ្តីយោធា និងមានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។
ស្រ្តីរូបនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការចាប់ខ្លួនភ្លាម ក្រោយពេលធ្វើសកម្មភាពយកកាំបិតអារមុខកុមារីម្នាក់ឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំមានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម បណ្ដាលឲ្យរងរបួសផ្ទៃមុខ ច្រចុះ ក និងដៃ។ទង្វើនេះត្រូវបានមហាជនថ្កោលទោសយ៉ាងខ្លាំង។
គូររំលឹកផងដែរថាហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រនិង១៥នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកជិតខាងបានប្រាប់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់ស្រ្តីដែលជាជនដៃដល់ខាងលើបាន រើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះ ហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ ។
បណ្ដាលឲ្យត្រូវក្បាលរងរបួសបែករយះដេរ ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរូបនោះ ក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
បន្ទាប់មកក្មេងស្រីរូបនោះអត់ហ៊ានដើរលេង ២ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ទើបហ៊ានចេញដើរលេងហើយដើរកាត់មុខផ្ទះស្រ្តីដៃដល់រូបនោះ។
ក៏ត្រូវបានស្រ្តីនេះស្ទុះចូលទៅចាប់ក្រៀក យកកាំបិតទើបនិងទិញថ្មីៗដើម្បីអារកសម្លាប់ចោល ។
ប៉ុន្តែពេលនោះក្មេងស្រីរងគ្រោះបានស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះឆូតមុខ ឆូតច្រមុះ ដៃនិង ក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចទើបរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ។ប៉ុន្តែក្រោយមកត្រូវបាននគរបាលចាប់ខ្លួនបាន។,