(ភ្នំពេញ)៖ ក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ដែលត្រូវស្ត្រីម្នាក់យកកាំបិតអាមុខ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។នាយប់ថ្ងៃទី១៦ខែកក្កដានេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការ ព្រមទាំងមន្រ្តីខណ្ឌបានអញ្ជើញ
ចុះពិនិត្យមើលស្ថានភាពក្មេងស្រីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សូមជំរាបថា ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននោះមានឈ្មោះលីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមក្រោយពេលធ្វើសកម្មភាព ប៉ុនប៉ងអារ.កសម្លាប់ក្មេងស្រីម្នាក់ ដោយយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា
រូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ៕
បើយោងតាមសម្ដីសារភាពរបស់ជនដៃដល់ស្ត្រីខាងលើបាននិយាយថា នៅរសៀលថ្ងៃកើតហេតុជនដៃដល់បានទៅទិញកូនកាំបិត រួចក៏ចាប់ក្មេងស្រីនោះអារក និងឆូតមុខ ច្រមុះ និងដៃព្រមទាំងក គឺជាការតបស្នង។