Amazon៖នាពេលថ្មីៗនេះ ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនបានស្នើសុំឱ្យបុគ្គលិកពួកគេដកកម្មវិធីចែករំលែកវីដេអូ TikTok ចេញពីឧបករណ៍ចល័តណាមួយដែលអាចចូលតាមរយៈអ៊ីមែលក្រុមហ៊ុនរបស់ពួកដោយបង្ហាញពាក្យថា ការផ្ងើរសារត្រូវបានបរាជ័យ ( Sent in error )។
តាមរយៈអនុស្សរណៈផ្ទៃក្នុងដែលត្រូវបានផ្ញើទៅបុគ្គលិកកាលពីព្រឹកថ្ងៃសុក្របាននិយាយថានិយោជិកគួរតែលុបកម្មវិធីនេះចេញ ដែលអាចបង្ករជាហានិភ័យសន្តិសុខ ពីព្រោះកម្មវិធីដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនមួយនេះត្រូវបានគេសង្ស័យថា អាចធ្វើការពិនិត្យនិងចែករំលែកទិន្នន័យជាមួយប្រទេសចិន។
ការសម្រេចនេះធ្វើឡើងស្របពេលមានការលើកឡើងពីប្រធានាធិបតីត្រាំ និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានប្រាប់ Fox News កាលពីថ្ងច័ន្ទថាខ្លួនកំពុងពិចារណាលើការហាមឃាត់លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន បន្ទាបើពីមានការសង្ស័យថាព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់លើកម្មវិធីនេះ អាចត្រូវបានធ្លាក់ចូលក្នុងដៃរបស់បក្សកុម្មុយនិស្តចិន” ។