សៀមរាប៖ លោក ឌិត សេរីរ័ត្ននា ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៥រោច ខែអាសា ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទីព្រឹក ក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ។
សពតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនានៅ គេហដ្ឋាននៃសព ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
សពដង្ហែរចេញពីគេហដ្ឋានទៅបូជានៅឈាបនដ្ឋាន វត្តដំណាក់ នៅថ្ងៃ អាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ (ពត៌មានលំអិតនិងជម្រាបនៅពេលក្រោយ)។
សេចក្តីនេះចាត់ទុកជាការជូនដំណឹងដល់បងប្អូន ញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមរំលែកទុកជាមួយក្រុមគ្រួសារសព៕