ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋបានប្រទះឃើញសពលោកយាយវ័យចំណាស់ម្នាក់មានអាយុ៨០ឆ្នាំ ជាជន
ពិការជើង ហើយគ្មានកូនចៅមើលថែ បានលង់ទឹកប្រឡាយមុខផ្ទះស្លាប់។ប្រជាពលរដ្ឋបានប្រទះឃើញសពលោកយាយ។នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។បើតាមលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹប ខួ ម អាយុ៨០ឆ្នាំបុខរបរដើររើសអេតចាយ លោកយាយជាជនពិកាជើងខាងឆ្វេងម្នាក់នេះ មានស្មារតីវង្វេងរស់នៅម្នាក់ឯង គ្មានកូនចៅមើលថែ គាត់តែងតែចូលចិត្តចិញ្ចឹមសត្វឆ្កែ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា លោកយាយបានរស់មកដល់សព្វថ្ងៃនេះដោយសប្បុរសជនគេជូនឲ្យបាយទឹកគាត់នៅក្បែរវត្ត រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកអធិការបានបញ្ជាក់ថា
នៅមុនពេលកើតហេតុ មានក្មេងម្នាក់បានដើរកាត់មុខផ្ទះរបស់លោកយាយក៏ប្រទះឃើញសពលោកយាយនៅក្នុងប្រឡាយក្មេងម្នាក់នោះក៏រត់ទៅប្រាប់ចាស់ទុំឲ្យទៅមើលនិងស្រង់សពលោកយាយយកមកដាក់លើគោក។ ក្រោយពីទទួលបាននូវព័ត៌មានភ្លាម នគរបាលជំនាញនិងប៉ុស្តិ៍រដ្ឋបាល បានសហការណ៍ជាគ្រូពេទ្យនិងធ្វើការពិនិត្យលើសពលោកយាយរួចហើយបានធ្វើការសន្និដ្ឋានថាសពលោកយាយ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពីព្រោះសំអាងថាជនរងគ្រោះចុះដងទឹកបានរអិលខ្លួនធ្លាក់ចូលក្នុងប្រឡាយ ដោយគ្មានអ្នកណាដឹង ម្យ៉ាងវិញទៀតគាត់ចាស់ជរា វង្វេងស្មារតីទៀតផង ក្នុងរឿងលោកយាយស្លាប់នេះគ្មានពាក់ព័ន្ធក្នុងបទល្មើស ឃាតកម្មនោះទេ។ក្រោយពីបានពិនិត្យលើសពរួចរាលមកសពលោកយាយ ក៏បានប្រគល់ជូនលោកតាអាចារ្យវត្តដែលនៅក្បែរផ្ទះលោកយាយ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។