ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន Facebook, WhatsApp, Twitter, Google និង Telegram សុទ្ធតែបាននិយាយថាពួកគេកំពុងផ្អាកកិច្ចសហប្រតិបត្តិការជាមួយប៉ូលីសហុងកុង ក្នុងការស្នើសុំព័ត៌មានផ្សេងៗពីអ្នកប្រើប្រាស់។ ស្របពេលមានប្រទេសជាច្រើនបានរិះគន់ប្រទេសចិនចំពោះការដាក់ចេញច្បាប់សន្តិសុខថ្មីមួយដែលពួកគេនិយាយថាកំពុងតែគំរាមកំហែងដល់សិទ្ធស៊េរីភាព និងស្វ័យភាពដែលមានជាយូរមកហើយនៃទឹកដីនេះ។
ខណៈពេលសេវាកម្មរបស់ក្រុមហ៊ុន Apple កំពុងតែជាប់បម្រាមនៅលើទឹកដី ចិនដីគោក យោងតាមរបាយការណ៍តម្លាភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple បានបញ្ជាក់ថាខ្លួនអាចបើកប្រតិបត្តិការក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលហុងកុងចន្លោះពីខែមករាដល់ខែមិថុនា មុនពេលច្បាប់ថ្មីចូលជាធរមាន។ ចំពោះក្រុមហ៊ុន Microsoft ដែលពីមុនក៏បានប្រគល់ទិន្នន័យអំពីអ្នកប្រើប្រាស់របស់ខ្លួនទៅឱ្យអាជ្ញាធរហុងកុង និងរក្សាវត្តមាននៅក្នុងប្រទេសចិនដីគោក ក៏បានប្រកាសពីជំហរការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនដែរ។
នាយកក្រុមហ៊ុន Telegram ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងគឺជាការប្រកាសដំបូងអំពីផែនការបញ្ឈប់កិច្ចសហប្រតិបត្តិការនេះ។ ក្រុមហ៊ុនបានប្រាប់សារព័ត៌មានហុងកុង កាលពីថ្ងៃអាទិត្យថា យើងយល់ពីសិទ្ធិនៃភាពឯកជនរបស់អ្នកប្រើប្រាស់របស់យើង” សំណើសុំទិន្នន័យទាក់ទងនឹងអ្នកប្រើប្រាស់ហុងកុង ត្រូវបានធ្វើឡើង រហូតដល់មានការឯកភាពជាអន្តរជាតិទាក់ទងនឹងការផ្លាស់ប្តូរនយោបាយដែលកំពុងបន្តកើតមាននៅក្នុងទីក្រុងហុងកុង។ ចំណែកក្រុមហ៊ុន ហ្វេសប៊ុក បាននិយាយថា“ យើងជឿជាក់ចំពោះសេរីភាពក្នុងការបញ្ចេញមតិដោយសារវាជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងគាំទ្រក្នុងការបញ្ចេញមតិរបស់ពួកគេដោយគ្មានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ពួកគេឬផលប៉ះពាល់ផ្សេងទៀត តាមរយៈឯកជនភាពដែលហ្វេសប៊ុក ផ្ដល់ញអោយ។