ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន Bangkok Post ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នាយកក្រុមហ៊ុន TikTok បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថាខ្លួនកំពុងបញ្ឈប់កម្មវិធីចែករំលែកវីដេអូខ្លីៗដ៏ពេញនិយមរបស់ខ្លួននៅហុងកុងដោយសារតែទីក្រុងហុងកុងកំពុងប្រឈមនិងព្រឹត្តិការណ៍ថ្មីៗ។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅប្រទេសចិនបានកើតឡើងនៅពេលដែល ហ្វេសប៊ុក ហ្គូហ្គោល និងធ្វីតធ័របានដាក់សំណើរបស់រដ្ឋាភិបាលហុងកុង ឬកម្លាំងប៉ូលីសសំរាប់ការពារព័ត៌មានអំពីអ្នកប្រើប្រាស់បន្ទាប់ពីចិនបានដាក់ចេញនូវច្បាប់សន្តិសុខថ្មី។ វិធានការរបស់ក្រុមហ៊ុន TikTok ធ្វើឡើងដើម្បីបានបដិសេធជានិច្ចនូវការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ណាមួយជាមួយអាជ្ញាធរនៅក្នុងប្រទេសចិនហើយត្រូវបានបដិសេធថាខ្លួនមិនមានបំណងចាប់ផ្តើមយល់ព្រមនឹងសំណើបែបនេះទេ។
សូមបញ្ជាក់ថា កម្មវិធី TikTok បានក្លាយជាការចាប់អារម្មណ៍ជាសកលជាមួយនឹងអ្នកប្រើប្រាស់ចែករំលែកវីដេអូឃ្លីបរយៈពេល ១៥ ទៅ ៦០ វិនាទីលើគ្រប់សកម្មភាពកំសាន្ដ និងជីវិតប្រចាំថ្ងៃ។ ប៉ុន្ដែនៅពេលថ្មីៗនេះក៏ការថ្កោលទោសពីបណ្ដាលប្រទេសជាសមាជិកអ៊ឺរ៉ុបទាក់ទង់បទប្រឆាំងជាមួយគ្រោះថា្នក់តាមអ៊ីនធ័រណេតកាលពីសប្តាហ៍មុនផងដែរ។