តាមការចេញផ្សាយសារព័ត៌មាន Yahoo News ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កាលពីថ្ងៃអង្គារកូរ៉េខាងជើងបាននិយាយម្តងទៀតថាខ្លួនគ្មានចេតនាណាមួយដើម្បីបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិកនោះ ការអះអាងត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងមុនពេលអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Stephen Biegun បានមកដល់ប្រទេសកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីការទូត និងបញ្ហានុយក្លេអ៊ែរដែលកំពុងជាប់គាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយតាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលរបស់ទីក្រុងព្យុងយ៉ាង មន្រ្តីជាន់ខ្ពស់ និងជាក្រសួងការបរទេសកូរ៉េខាងជើងលោក Kwon Jong Gun ក៏បានចំអកមើលការអំពាវនាវដែលមិនសមហេតុផលរបស់កូរ៉េខាងត្បូងសម្រាប់ការចរចារឡើងវិញរវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងនៅពេលដែលខ្លួនបាត់បង់នូវភាពជឿជាក់ពាក់ព័ន្ធក្នុងនាមជាអ្នកសម្រុះសម្រួល។ ក្រសួងការបរទេសបាននិយាយថាលោក Biegun ដែលជាតំណាងពិសេសរបស់ប្រធានាធិបតីដូណាល់ត្រាំនិងជាអ្នកសម្របសម្រួលសម្រាប់ប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេលជួបជាមួយមន្រ្តីនៅកូរ៉េខាងត្បូង និងជប៉ុននៅសប្តាហ៍នេះនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងនាមជាសម្ព័ន្ធមិត្តលើបញ្ហាមួយចំនួនរួមទាំងបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
បញ្ហាត្រូវបានធ្វើឡើងម្ដងទៀត បន្ទាប់ពីលោក Trump និងមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ធ្លាប់បានជួបគ្នាចំនួនបីដងចាប់តាំងពីបានចាប់ផ្តើមការទូតនុយក្លេអ៊ែរកំរិតខ្ពស់ក្នុងឆ្នាំ ២០១៨ និងលើកទី ២ ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈឆ្នាំមុននៅប្រទេសវៀតណាមក្នុងនោះកូរ៉េខាងជើងបានទាមទារអោយអាមេរិកបន្ធូរបន្ថយទណ្ឌកម្មធំ ៗ ជាថ្នូរនឹងការកាត់បន្ថយមួយផ្នែកនៃសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន តែអ្វីៗតែបានបរាជ័យទាំងស្រុង។ លោក Kwon ជាមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “និយាយឱ្យចំទៅម្តងទៀតយើងមិនមានចេតនាណាចង់អង្គុយចរចារទល់មុខគ្នាជាមួយសហរដ្ឋអាមេរិកទេ” ។
នៅពេលអ្នកវិភាគខ្លះជឿជាក់ថាកូរ៉េខាងជើងនឹងចៀសវាងការពិភាក្សាដ៏ធ្ងន់ធ្ងរជាមួយអាមេរិក ហើយផ្ទុយទៅវិញផ្តោតលើការដាក់សម្ពាធលើកូរ៉េខាងត្បូងក្នុងគោលបំណងបង្កើនអំណាចចរចារបស់ខ្លួនមុនពេលការវិលត្រឡប់ជាយថាហេតុនៃការចរចាបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកា។ ពួកគេនិយាយថាកូរ៉េខាងជើងទំនងជាមិនចង់ធ្វើការសន្យាឬសម្បទានណាមួយទេនៅពេលណាឱកាសមេដឹកនាំអាមេរិកអាចផ្លាស់ប្តូរបាន បន្ទាប់ពីបោះឆ្នោតរួច។