ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០នេះជាខួប១២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយបើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។
ព្រះវិហារប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែកត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨នៅទីក្រុងកេបិចប្រទេសកាណាដា៕