បាត់ដំបង ៖ ទីតាំងល្បែងភ្នាល់ទឹកភ្លៀង មួយកន្លែងស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាល ចុះបង្ក្រាបដកហូតវត្ថុតាងមួយចំនួន កាលពីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការដឹកនាំដោយ លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការ ផែន ព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ការិយាល័យ ជំនាញ និង ក្រុម អន្តរាគមន៍ បង្ការ-បង្ក្រាប ចុះបង្ក្រាបទីតាំងខាងលើ ដោយបាន ដកហូតវត្ថុតាងមួយចំនួន ដូចជា ៖
– សម្ភារៈ កែច្នៃ ( ទទឹកភ្លៀងមួយឈុត)
– វិទ្យុទាក់ទង ចំនួន ០៦ គ្រឿង
– ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន ០៣គ្រឿង
– ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ចំនួន ០២ គ្រឿង ។
ករណីនេះ សមត្ថកិច្ច មិនបានឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងណាម្នាក់ឡើយ ដោយសារការលេងនេះ មិនមានការស៊ីសងលុយជាក់ស្តែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំឬដាក់ទោសបានទេ ។
វត្ថុតាងទាំងអស់ ដែលបានដកហូតខាងល ត្រូវបាននគរបាលយកមករក្សាទុកនៅការិយាល័យជំនាញ ដើម្បីរងចាំការស្រាវជ្រាវបន្តទៀត ៕