ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សកម្មជនប្រជាធិបតេយ្យវ័យក្មេងដ៏លេចធ្លោជាងគេម្នាក់របស់ហុងកុងបានភៀសខ្លួនចេញពីទឹកដី បន្ទាប់ពីប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខថ្មីដ៏ចម្រូងចម្រាសមួយ។ លោក Nathan Law ដែលជាមេដឹកនាំនិស្សិតម្នាក់និងជាសមាជិកសភាមូលដ្ឋានធ្លាប់ជាប់ពន្ធធនាគារក្នុងការតវ៉ាកាលពីឆ្នាំ២០១៤ បាននិយាយថាគាត់នឹងបន្តការងារតស៊ូមតិរបស់គាត់ពីបរទេស។ ដែលការប្រកាសរបស់លោកធ្វើឡើងរយៈពេលពីរថ្ងៃបន្ទាប់ចិនប្រកាសចេញនូវច្បាប់ថ្មីរបស់ខ្លួន ធ្វើអោយក្រុមសកម្មជនមួយចំនួនលើកឡើងពីផលប៉ះពាល់សេរីភាពប៉ុន្តែ ក្រុងប៉េកាំងបានច្រានចោលការរិះគន់នេះ។
សូបបញ្ជាក់ថាអធិបតេយ្យភាពរបស់ហុងកុងត្រូវបានប្រគល់ឱ្យប្រទេសចិនវិញដោយប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៩៧ ហើយសិទ្ធិមួយចំនួនត្រូវបានគេកំណត់អោយនៅក្រោមប្រទេសចិនយ៉ាងហោចណាស់ ៥០ ឆ្នាំក្រោមកិច្ចព្រមព្រៀង“ ប្រទេសមួយប្រព័ន្ធពីរ” ។
ទន្ទឹមនិងការអនុម័ត្តច្បាប់នេះ ក្រុមអ្នកប្រឆាំងលើកឡើងថា វាហាកដូចជាភេរវកម្ម ជាមួយនឹងការដាក់ទណ្ឌកម្មរហូតដល់មួយជីវិតក្នុងការបញ្ចប់នូវសេរីភាពបញ្ចេញមតិ។