អគ្គិភ័យឆេះផ្ទះមួយខ្នង បណ្ដាលឲ្យលោកតាវ័យ ៧៣ ឆ្នាំម្នាក់ស្លាប់នៅក្នុងបន្ទប់
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកចុះអន្តរាគមន៍ភ្លាមៗ និងធ្វើឱ្យលោកតាចាស់ជរាម្នាក់ស្លាប់ក្នុងបន្ទប់។ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៥៩E២zផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង ផ្ទះដែលរងការឆាប់ឆេះខាងលើទំហំ ៤ម៉ែត្រx ១២ម៉ែត្រ ខូចខាតសម្ភារៈទាំងស្រុង និងបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ភេទប្រុសអាយុប្រហែល៧៣ឆ្នាំមុខរបរនៅផ្ទះពុំស្គាល់អត្តញ្ញាណនោះទេ។សមត្ថកិច្ចបានបន្តទៀតថា ករណីនេះបានប្រើរថយន្តពន្លត់អគ្គិភ័យផ្សារទំនើបអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ម៉ែត្រគូប។ រថយន្តស្នងការរាជធានីភ្នំពេញ៣គ្រឿង ១២ម៉ែត្រគូបក្នុងការពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។ ...