កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ចូននារីជនជាតិចិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកអ្នកដើរថ្មើជើងស្លាប់ម្នាក់ និងរេចង្កូតបុករះរថយន្ត៤គ្រឿងទៅតុលាការ ដើម្បីបើកការស៊ើបសួរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នារីជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកRANG ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2013 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលល្បឿនទៅបុកអ្នកដើរថ្មើជើងម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួចរថយន្តរេចង្កូតទៅបុករះរថយន្ត៤គ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត ដែលករណីនេះវបានកើតឡើងនៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស មូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕