ភ្នំពេញ៖មនុស្ស៤៤នាក់ ប្រុស១១ នាក់ត្រូវបានកម្លាំង គណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ពោធិ៍ សែនជ័យចុះបង្ក្រាបនិងឃាត់ខ្លួនក្រោយប្រមូលផ្តុំគ្នាក្នុងហាងKTV គ្រួសារល្មើសនិងសេចក្ដី សម្រេច របស់ សាលា រាជ ធានី ភ្នំពេញ ស្ដី ពី ការ អនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ក្នុងមូលដ្ឋាន ។
កាលពីវេលា ម៉ោង ២០ និង០០ នាទី យប់ថ្ងៃ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ ស្ថិតនៅភូមិ ព្រៃ ទា ១ សង្កាត់ ចោមចៅ ទី ៣ ខណ្ឌ ពោធិ៍ សែនជ័យ ។
ប្រតិបត្តការណ៍ខាងលើដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាល នៃ គណៈ អភិបាល ខណ្ឌ ពោធិ៍ សែនជ័យ លោក វរសេនីយ៍ ឯក ម៉ន វុធី អធិការ នៃ អធិការ ដ្ឋាន នគរបាលខណ្ឌ ពោធិ៍ សែនជ័យ លោក វរសេនីយ៍ ត្រី សួ សំបូរ មេ បញ្ជាការ រង កង រាជ អាវុធ ហត្ថ ខណ្ឌពោធិ៍សែនជ័យ បាន ចុះ បង្ក្រាប ទី តាំង ខារ៉ាអូខេ យីហោ (ខារ៉ាអូខេ គ្រួសារ ) ដោយ ឃាត់ ខ្លួន ចំនួន ៤៤ ប្រុស១១នាក់ ក្នុងនោះក្នុងចំណោមភ្ញៀវ១១នាក់រកឃើញ(+)ចំនួន៦នាក់ ប្រុស១នាក់ ស្រី៥នាក់ ដកហូតរថយន្ត ៤គ្រឿង ម៉ូតូជិត៣០គ្រឿង ។
ភ្ញៀវ ៦នាក់ ខាងលើដែលរកឃើញវជ្ជមានកូវិដ១៩ បានដឹកយកទៅព្យាបាលនៅព្រីមៀ សែនសុខ ដោយឡែកមនុស្ស ៣៨នាក់ទៀតបានដឹកយកទៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ។