តាយាយនៅបាត់ដំបងដែលល្បីពេញបណ្តាញសង្គមទើបទទួលបានថវិកា១ពាន់ដុល្លារពីនាយពាក់មី និងសប្បុរសជនសោះស្រាប់តែថ្ងៃនេះលោកយាយចែកឋានទៅហើយ !
បាត់ដំបង៖ តារាចម្រៀង និងជាតារាកម្លែងនាយ ពាក់ មី រួមទាំងសប្បុរសជន បានប្រគល់ជូនថវិកាតាមយៈគ្រូពេទ្យចំនួន១០០០ដុល្លារដល់លោកតា និងលោកយាយដែលល្បីពេញបណ្តាញសង្គមថាស្រលាញ់គ្នាខ្លាំង ជួយយកទុកធុរគ្នា មើលថែមិនព្រមបែកគ្នា ប៉ុន្តែជាអកុសលលោកយាយបានចែកឋានលាចាកលោកតាទៅមុនហើយ ។ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាលោកយាយបានចែកឋានចោលលោកតាទៅហើយក្នុងជន្មាយុ ៨២ឆ្នាំ នៅវេលាម៉ោង ៤៖១៥នាទីទៀបភ្លឺ ...