លោកជំទាវ ឱ វណ្ណឌីន ៖ មិនត្រូវផ្ដល់វ៉ាក់សាំងជូនអ្នកខាងក្រៅ ដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពនោះទេ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកជំទាវ ឱ វណ្ណឌីន នៅក្នុងសារសំឡេងនៅរសៀលថ្ងៃទី៤ ខែមេសានេះ បានថ្លែងថា៖ មិនត្រូវអនុញ្ញាតឲ្យមានការយកបុគ្គលណាផ្សេង ក្រៅពីមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្នុងក្របខណ្ឌក្រសួងសាមីនោះទេ ។ ប្រសិនបើក្រសួងនីមួយៗយកបុគ្គលផ្សេងដែលមិនមែនជាមន្ត្រីរបស់ខ្លួន ហើយយកចាក់ធ្វើឲ្យចំនួនវ៉ាក់សាំងមិនគ្រប់ទេ។ លោកជំទាវ បន្តថា "ចាប់ពីថ្ងៃស្អែកទៅ ខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ...