ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងដើរឆ្លង ហើយត្រូវ រថយន្តមិនស្គាល់ម៉ាក បុក ហើយបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តបង្កមិនត្រូវបានស្គាល់ម៉ាកនិងស្លាកលេខនោះទេ បានបើកគេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះឈ្មោះ ហេង គួន ភេទប្រុស អាយុ ៦៦ឆ្នាំ ស្នាក់នៅផ្ទះ៦៤៩AE0 ផ្លូវព្រះមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះ បានឈរស្ងៀមនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥ ស្រាប់តែរថយន្តបង្កបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បានបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕