បាត់ដំបង: កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានករណីចរន្តអគ្គិសនីឆក់ស្ត្រីម្នាក់ស្លាប់ ស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំ (ប្ដី)។
ជនរងគ្រោះឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ ស្លាប់ (ប្រពន្ធ)។
ទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ក្នុងបន្ទុកមានកូន ២នាក់។
មូលហេតុ៖ ប្ដីប្រចណ្ឌប្រពន្ធ ។
ដំណើររឿង៖ មុនពេលកើតហេតុប្ដីប្រពន្ធគូនេះ រស់នៅមិនចុះសម្រុងគ្នា ឈានដល់ការដាក់ពាក្យប្ដឹងសុំលែងលះ ប៉ុន្តែបុរសជាជនសង្ស័យ (ប្ដី) មិនព្រមចូលខ្លួនតាមកោះហៅរបស់អាជ្ញាធរទេ រហូតដល់ថ្ងៃកើតហេតុជនសង្ស័យរាយខ្សែភ្លើងដាក់ក្នុងផ្ទះ ត្រូវជនរងគ្រោះដើរជាន់ បណ្ដាលឲ្យឆក់ស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន និងធ្វើការសាកសួរ ឆ្លើយថា ខ្លួនពិតជាបានរាយខ្សែភ្លើងប្រាកដមែន ប៉ុន្តែដាក់ការពារដើម្បីកុំឲ្យចោរចូលផ្ទះ ករណីនេះ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងបន្តតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕