ថៅកែផលិតកម្មរាម ស្រីអូន ខឹងចិត្ត ខ្លាំងពេក ផ្សងជាតិក្រោយឲ្យកើតជាខ្យល់
ភ្នំពេញ៖ អ្នកនាងស្រីអូន ដែលគេស្គាល់ជាទូទៅថា ម្ចាស់ផលិតកម្មរាម ស្រីអូន ថ្មីៗនេះបានបង្ហាញអារម្មណ៍មិនពេញចិត្តនឹងមនុស្ស ដែលតែងតែរំខានដល់អ្នកមិនឲ្យទទួលបានូវក្តីសុខក្នុងជីវិត រហូតអ្នកនាងផ្សងដល់ជាតិក្រោយលែងចង់កើតជាមនុស្សទៀតផង ។ ដោយសារមួយរយៈចុងក្រោយនេះ ម្ចាស់ផលិតកម្មរាម ស្រីអូន បានជួបប្រទះនូវបញ្ហាជាច្រើនក្នុងជីវិត ទើបអ្នកនាងបានបង្ហោះសារមួយឃ្លា ថា «ពេលខ្ញុំស្លាប់ បំណងប្រាថ្នាតែមួយគត់គឺ ខ្ញុំសូមឲ្យសូន្យជាខ្យល់កុំឲ្យខ្ញុំកើតជាមនុស្សទៀត ។ ខ្ញុំស្អប់ជាតិជាមនុស្សណាស់ ...