អន្តរជាតិ ៖ បើគិតទៅ ជារឿង ត្រូវច្រណែន ឬ ក៏ចូលរួម ត្រេកអរ ជាមួយ បុរសជនជាតិឥណ្ឌូនេស៊ី ម្នាក់ ដែលមានអាយុ ជិត៦០ឆ្នាំ ទៅហើយនោះ បែរជាមានសំណាង យ៉ាងក្រៃលែង ដោយបានចូលរទៅស្តីដណ្តឹងម្តាយ ប៉ុន្តែបែរជាម្តាយ លើកកូនក្រមុំ លើកកូនស្រីឲ្យជំនួសវិញ ធ្វើអោយលោកតា អរស្ទើរហោះ។
បុរសដែលមានសំណាងរូបនេះ មានឈ្មោះ Bora អាយុ ៥៨ ឆ្នាំ ខណៈកូនក្រមុំឈ្មោះ Ira Fazillah អាយុ ១៩ ឆ្នាំ ។ នេះបើយោងតាម Kompas បានឲ្យដឹងថា អ្នកទាំងពីរបានរៀបការនៅកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិ Bana ស្រុក Bontocani នៅក្នុងខេត្ត South Sulawesi – ទីកន្លែងដែលកូនក្រមុំទទួលបានថ្លៃបណ្ណាការប្រហែល ១០ លានរូពី និងដី១ហិកតា។
លោកប្រធានភូមិ Bana បាននិយាយថា «ដោយមានការយល់ព្រមរវាងអ្នកទាំងពីរ នោះពិធីមង្គលការក៏ត្រូវបានធ្វើឡើង»។
លោកបន្តថា លោកតា Bora បានស្នើសុំម្តាយរបស់នាងរៀបការ ប៉ុន្តែ ស្រ្តីជាម្តាយមិនព្រម តែបានលើកកូនស្រីច្បងទៅឲ្យគាត់ ដើម្បីរៀបការជំនួស។
កាសែត Harian Metro បានរាយការណ៍ថា លោកតា Bora គឺជាបុរសនៅលីវ និងកំពុងរស់នៅតែម្នាក់ឯង ខណៈកូនក្រមុំ គឺជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៣នាក់។
ឪពុកម្តាយកូនក្រមុំបានលែងលះគ្នា អស់រយៈពេលជាយូរមកហើយៗ កូនៗក៏ត្រូវបានចិញ្ចឹមបីបាច់ដោយម្តាយរបស់នាង ដែលជាអ្នកកសិករលោក Ishak បន្ថែមថា ពិធីមង្គលការនេះធ្វើឡើង គឺផ្អែកលើ «ការស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងគ្រួសារ»៕