សន្តិសុខសង្គម

4

នារីវ័យក្មេង២នាក់ កំពុងជិះម៉ូតូចេញពីកោះពេជ្រ ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ ស្រាប់តែត្រូវក្រុមជនសង្ស័យជិះម៉ូតូដេញតាម ធ្វើសកម្មភាពឆក់យកទូរស័ព្ទ នឹងឯកសារមួយចំនួន

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នារីវ័យក្មេង២នាក់កំពុងជិះម៉ូតូចេញពីកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ ស្រាប់តែត្រូវក្រុមជនសង្ស័យជិះម៉ូតូដេញតាមធ្វើសកម្មភាពឆក់យកទូរស័ព្ទ Iphone 6 រួមជាមួយនឹងឯកសារមួយចំនួនទៀតយកទៅបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ នៅចំណុចក្បែរក្លិបកម្សាន្តភ្នំពេញស្ប៉ត ផ្លូវលេខ៤៦៤ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះសុខ ស្រីណាត...

Read more

ចាំមើលរួចខ្លួនអត់ ច្បាស់ៗតែម្ដង ជិះម៉ូតូមក កាច់ (ក) ម៉ូតូ ពីរករណីក្នុងពេលតែមួយ យ៉ាងអណាធិបតេយ្យក្នុងខណ្ឌ បឹង កេងកង

ភ្នំពេញ ៖ បទល្មើសកាច់ (ក) ម៉ូតូ និងបទល្មើសផ្សេងៗទៀត ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ហាក់មានការហក់ឡើងជាបន្តបន្ទាប់ មិនថានៅពេលយប់ ឬពេលថ្ងៃ ជាក់ស្តែងនៅយប់ថ្ងៃទី14 ខែមីនា ឆ្នាំ២០២២ យុវតីម្នាក់ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់ (ក) ម៉ូតូមួយគ្រឿងម៉ាកHongDa Beat ស្លាកលេខ ភ្នំពេញ 1IX...

Read more

គួរឱ្យសោកស្តាយណាស់! យុវតីម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា សង្ស័យមានជំងឺបាក់ទឹកចិត្ត!

ខេត្តកំពង់ចាម ៖ យុវតីម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ទាំងកណ្ដាលថ្ងៃត្រង់។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចន្លោះបង្គោលទី៩ និងទី១០ ស្ថិតក្នុងភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាវេលាម៉ោងប្រមាណ១១:៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា វិជ្ជារ៉ា ភេទស្រី ជាសិស្សរៀននៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ បានបន្សល់ទុកម៉ូតូ១គ្រឿងម៉ាក...

Read more

ឃាត់ជនជាតិចិនតៃវ៉ាន់ និងជាថៅកែយានដ្ឋាន ជួសជុល រថយន្ត មួយកន្លែង ពីបទប៉ះពាល់រូបភាពសិទ្ធិបុគ្គល (ដាក់កាមេរ៉ាថត សកម្មភាពរួមភេទ ជាមួយជនរងគ្រោះ) និង អំពើផលិតចែកចាយ រូបភាពអាសអាភាស

ភ្នំពេញៈ ឃាត់ខ្លួនសង្ស័យនេះ នៅចំណុចយានដ្ឋានជួសជុល រថយន្តរបស់ជនសង្ស័យ ដែលស្ថិត នៅតាមផ្លូវបេតុងលេខ១០០៣ ភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះ ដែលជាអតីតសង្សារ បានដាក់ពាក្យ បានដាក់បណ្តឹង។កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ជនជាតិចិនតៃវ៉ាន់ និងជាថៅកែយានដ្ឋាន ជួសជុល...

Read more

សមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោស ច្រើនលើក ច្រើនសា ស្ទើររាប់ភ្លេច តែមុខសញ្ញានេះ មិនព្រមរាងចាល ហើយបន្តធ្វើសកម្មភាពដដែល

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២២ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចណុចភូមិរស្មីសង្ហារឃុំរស្មីសង្ហារស្រុករតនមណ្ឌលខេត្តបាត់ដំបងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្នុងករណី(លួចកាច់សោកម៉ូតូ)នៅក្នុងមូលដ្ឋាន។ជនសង័្សយទាំងពីរនាក់ ៖១-ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។២-ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ...

Read more

ថ្មីទៀតហើយ! កំពុងបើកបរ បែរជាធ្វើសកម្មភាពបែបនេះទៅវិញ

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានវីដេអូថ្មីមួយដែលត្រូវបានមហាជននាំគ្នាចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកដោយបានបង្ហាញពីសកម្មភាពគូស្នេហាមួយឱបរឹតគ្នាយ៉ាងផ្អែមល្អែមពេលកំពុងតែបើកបរលើដងវិធី ខណៈសកម្មភាពបែបនេះគឺបានបង្ហាញពីទង្វើរមិនគោរពច្បាប់ចរាចរណ៌ទាំងស្រុងតែម្ដង។ជាក់ស្ដែងបើមើលតាមរយៈវីដេអូនោះ គឺអ្នកបើកបរមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពហើយ ថែមទាំងឲ្យមនុស្សស្រីម្នាក់គេងឱបពីលើអ្នកបើកបរទៀតផង ដែលសកម្មភាពនេះអាចនឹងធ្វើឲ្យមានគ្រោះថ្នាក់កើតឡើងបានគ្រប់ពេល មិនត្រឹមតែប៉ុណ្ណោះទេ អាចនឹងនាំទុក្ខដល់អ្នកដទៃទៀតផង។  

Read more

លោកស្រី សយ ស្រីលក្ខណ៍ បានទទួលមរណភាពហើយ បង្កការភ្ញាក់ផ្អើល

ប្រទេសបារាំង៖ នៅមិនទាន់ទទួលបានដំណឹងលម្អិតអំពីរឿងរ៉ាវ នៃការទទួលមរណភាព របស់លោកស្រីនៅឡើយប៉ុន្តែដំណឹងនេះបានធ្វើឲ្យទស្សនិកជនដែលធ្លាប់បានស្គាល់លោកស្រីមានការសោកស្តាយជាខ្លាំងហើយដំណឹងបឋមបានលើកឡើងថាលោកស្រីទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ទស្សនិកជនជាច្រើនពិសេសអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងក្រោយពីគេទទួលបានដំណឹងថា អតីតតារាភាពយន្តទសវត្សរិ៍ទី៩០ លោកស្រី សយ ស្រីលក្ខណ៍ បានទទួលមរណភាពហើយកាលពីម្សិលមិញនេះនៅក្នុងប្រទេសបារាំង។ លោកស្រីសយ ស្រីល្ខណ៍នៅទីម៉ា ធ្លាប់ត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងភាពយន្ត និងបទចម្រៀងខារ៉ាអូខេហើយលោកស្រីត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងតួអង្គកាចឆ្នាស់ឆ្នើមនោះ។តារាសម្តែងលោកសាវិនហ្វីលីពបានបង្ហោះសារមុននេះដោយបាន”សូមចូលរួមរំលែកទុក្ខដល់អ្នកនាងសយស្រីល្ខណ៍(ទីម៉ា)អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ដែលបានចេញទៅរស់នៅប្រទេសបារាំងយូរឆ្នាំហើយ។ នាងធ្លាប់ថតចម្រៀងKaraoke ជាមួយខ្ញុំក្នុងផលិតកម្មឆ្លងដែនកាលពីជាង២៥ឆ្នាំមុន”។ សិល្បករជាច្រើនដែលបានដឹងដំណឹងនេះបានបង្ហោះសារចូលរួមរំលែកទុក្ខជាហូរហែក្នុងនោះលោកហ្វែ សំអាងក៏បានបញ្ជាក់ដែរថាលោសក្រីសយស្រីល្ខណ៍ហៅទីម៉ាធ្លាប់សម្តែងក្នុងភាពយន្តដែលោកដឹកនាំគឺរឿង“ពិសស្នេហ៍”។ជាមួយគ្នានេះដែរតារាសម្តែងអ្នកនាងទេពបុទុមក៏បានបញ្ជាក់អំពីដំណឹងមរណភាពរបស់អតីតតារាស្រីរូបនេះផងដែរ និងបានកោតសរសើរអំពីអត្តចរិកបុគ្គលិកលក្ខណៈរបស់លោកស្រី ដែលមានជាមនុស្សរួសរាយរាក់ទាក់ក្រម៉ិចក្រមើមគឺជាទីស្រលាញ់ចូលចិត្តហើយលោកស្រីពិតជាសោកស្តាយដែលទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ៕

Read more

ស្តាប់លោកឧកញ៉ាអ៊ុច សម្បត្តិនិយាយពីការដាំដើ មលុយថាតើផ្តល់ផលប្រយោជន៍និងមានសារសំ ខាន់អ្វីខ្លះ?

ភ្នំពេញ: ជាការពិតណាស់មនុស្សយើងម្នាក់ៗតែង តែមានសេចក្តីប្រាថ្នាដូចគ្នាគឺការរស់នៅដោយមានសេចក្តីសុខនិងសុភមង្គលសម្រាប់រង្វង់ក្រុមគ្រួសារនីមួយៗ។ប៉ុន្តែទាក់ទងទៅនិងរឿងជំនឿឯណ្ណោះវិ ញអាចមានខ្លះដូចគ្នានិងខ្លះទៀតមិនដូចគ្នាទេទាំ ងនេះគឺអាស្រ័យលើចិត្តបុគ្គលរៀងខ្លួនៗប៉ុណ្ណោះ។ដោយឡែកបើក្រឡេកចាប់អារម្មណ៍មកមើលលោ កឧកញ៉ាចិត្តធម៌ អ៊ុច សម្បត្តិ ឯណ្ណេះវិញគឺថ្មីៗនេះលោកឧកញ៉ាបានបង្ហាញពីការដាំដើមលុយដែលជាជំនឿមួយថាការដាំដើមលុយអាចនាំសេចក្តីសុខ ចម្រើនដល់ក្រុមគ្រួសាររបស់យើង។រឹតតែពិសេសទៀតនោះពេលណាដើមកាន់តែរីកលូតលាស់ល្អនោះរាសីយើងក៏កាន់តែឡើងតាមនេះផងដែរ។ ជាក់ស្តែងលោកឧកញ៉ា សម្បត្តិក៏បានបង្ហោះវីដេអូភ្ជាប់និងខ្លឹមសារខ្លីដីដោយបង្ហាញថាគេថាខ្ញុំញញឹ មស្រស់រាល់ថ្ងៃអញ្ចឹងរាសីឡើងណាស់ឥឡូវដើម លុយចេញសន្លឹក៨បន្ថែមទៀតហើយដើមលុយស ន្លឹក៨ម្ចាស់រាសីឡើង(អ្នកលក់ប្រាប់)។លោកឧក ញ៉ាបានបញ្ជាក់ថាចាប់ពីពេលនេះលោកនឹងធ្វើការសង្កេតឬតាមដានចង់ដឹងថាវានឹងមានលទ្ធផលប្រែប្រួលបែបណា។លោកឧកញ៉ា សម្បត្តិ បន្ថែមថានៅពេលបានលទ្ធលបែបណានោះគឺលោកនឹងជម្រាបជួនមហាជនពេលក្រោយទៀត។ម្យ៉ាងទៀតលោកឧកញ៉ាក៏បានផ្តាំផ្ញើរដែរថាយើងកុំចេញតែជឿគេពេក តែបើជឿគឺជឿដោយបញ្ញាហើយអ្វីដែលបងប្អូនបានឃើញក៏ជាបទពិសោធន៍ជីវិតមួយផងដែរ៕

Read more

ទីក្រុងហូជីមិញស្នើសុំការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ធ្វើឡើងដាច់ដោយឡែកពីគ្នារវាងអ្នកវិជ្ជមាន ឬអវិជ្ជមានវីរុសកូវីដ-១៩

វៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន E.vnexpress កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះបានឱ្យដឹងថាទីក្រុងហូជីមិញបានស្នើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះត្រូវធ្វើដាច់ដោយឡែកពីគ្នារវាងអ្នកដែលមិនមានផ្ទុកវីរុសកូវីដ១៩និងអ្នកដែលមានផ្ទុកវីរុសកូវីដ១៩ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកវីរុសកូវីដ-១៩។ លោកLeHoaiNamអនុប្រធាននាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលក្រុងបានស្នើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះធ្វើឡើងពីរដងដោយមានចន្លោះពេល១០ថ្ងៃ។លើកទីមួយគឺសម្រាប់សិស្សដែលមិនបានឆ្លងរីរុសកូវីដ-១៩ និងលើកទីពីរគឺសម្រាប់អ្នកដែលបានឆ្លងវីរុសកូវីដ-១៩ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ។ក្នុងការទុកចន្លោះរយៈពេល១០ថ្ងៃពីការប្រឡងលើកទី១និងលើកទី២នេះលោកLeHoaiNamបានពន្យល់បន្ថែមថាបច្ចុប្បន្នយើងតម្រូវឱ្យសិស្សដែលមានជំងឺកូវីដ១៩ត្រូវធ្វើចត្តាឡីស័កនិងព្យាបាលរយៈពេល៧ថ្ងៃបន្ទាប់មកមានការតាមដានរយៈពេលបីថ្ងៃបន្ថែមទៀត។ ចំណែកអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ និងតាមដានអាការៈរយៈពេល ៥ ថ្ងៃ ដូច្នេះទាំងពីរនេះមានចន្លោះរយៈពេល ១០ ថ្ងៃដូចគ្នា។

Read more

ចុះត្រួតពិនិត្យក្លឹបកម្សាន្តមួយកន្លែង បន្ទាប់ពីមានការសង្ស័យថា មានលួចលាក់ប្រើប្រាស់គ្រឿងញៀន សម្រេចបិទក្លឹបកម្សាន្ត៩៩ជាបណ្ដោះអាសន្នសិន

ភ្នំពេញ ៖ ប្រតិបត្តិការនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី យប់ ថ្ងៃទី១០ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្លឹបកម្សាន្ត៩៩ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះត្រួតពិនិត្យក្លឹបកម្សាន្តមួយកន្លែងបន្ទាប់ពីមានការសង្ស័យថាមានលួចលាក់ប្រើប្រាស់គ្រឿងញៀន។ក្លឹបកម្សាន្តនោះបានបើកដំណើរការនិងលួចលាក់ប្រើប្រាស់គ្រឿងញៀនលោកថេងសុថុលអភិបាលនៃគណៈអភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យទីតាំងនេះជាក់ស្ដែង។ ជាលទ្ធផលក្រោយពីការត្រួតពិនិត្យហើយនោះឃើញថាទីតាំងក្លឹបកម្សាន្ត៩៩នេះមិនបានបើកដំណើរការនោះទេហើយក៏មិនបានរកឃើញថាមានលួចលាក់ប្រើប្រាស់គ្រឿងញៀនដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍នោះដែរ។ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សម្រេចបិទក្លឹបកម្សាន្ត៩៩ជាបណ្ដោះអាសន្នសិន៕

Read more
Page 13 of 210 1 12 13 14 210

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.