លោក Rafael Frankel ដែលជាអ្នកទទួលបន្ទុកផ្នែកគោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា "យើងជឿថាការអនុញ្ញាតឱ្យគណនីរបស់ក្រុមយោធា Tatmadaw មានវត្តមាននៅក្នុងកម្មវិធីហ្វេសប៊ុក និងអុិនស្តាក្រាម គឺវាមានហានិភ័យខ្ពស់បំផុត"។ លោក Frankel ក៏បានបញ្ជាក់ផងដែរថា យើងនៅតែចាត់ទុកថាប្រទេសមីយ៉ាន់ម៉ាគឺកំពុងតែស្ថិតនៅក្នុងភាពអាសន្ន ហើយយើងនៅតែបន្តយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ គួរបញ្ជាក់ផងដែរថាកាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុនហ្វេសប៊ុកបានបិទគណនីមួយចំនួនរបស់ក្រុមយោធារួចមកហើយ ដោយសារតែគណនីទាំងនោះតែងតែរំលោភបំពានទៅលើលក្ខខណ្ឌរបស់ក្រុមហ៊ុន ហើយពួកគេក៏បានព្យាយាមបើកគណនីទាំងនោះឡើងវិញជាច្រើនលើកមកហើយដែរ ប៉ុន្តែពេលនេះក្រុមហ៊ុនបានសម្រេចបិទគណនី និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមយោធា៕
Read moreវ៉ាស៊ីនតោន៖ យោធាអាមេរិកបានបើកការវាយប្រហារលើមូលដ្ឋានជាច្រើនកន្លែងរបស់ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត ដែល គាំទ្រដោយអ៊ីរ៉ង់ ស្ថិតនៅក្នុងប្រទេសស៊ីរី ។ នេះបើយោងតាមសារព័ត៌មាន militarytimes ដែលបាន ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ចន ឃើប៊ី (John Kirby) អ្នកនាំពាក្យមន្ទីរ...
Read moreបរទេស៖ មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុងទាំងអស់ ប្រសិនបើអ្នកកាសែតទាំងនោះ នៅតែបន្ដហៅរដ្ឋាភិបាលមីយ៉ាន់ម៉ាថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានផ្ញើសេចក្តីបង្គាប់ម្តងរួចមកហើយ ដោយទាមទារឲ្យស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ពាក្យ «រដ្ឋាភិបាលយោធា ឬ របបយោធា» លើក្រុមប្រឹក្សារដ្ឋថ្មី ដែលត្រូវបានតែងតាំងដោយយោធា...
Read moreបរទេស៖ ក្រោយពេលមេដឹកនាំរដ្ឋប្រហារយោធា បញ្ជាឲ្យកងទ័ពចល័តរថពាសដែកចូលក្នុងទីក្រុងនានា នៅក្នុងប្រទេសមីយ៉ាន់ នាំឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមបាតុករ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នោះមក ប្រេសិតពិសេសរបស់អង្គការបានព្រមានអំពីការរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលរបស់ក្រុមរដ្ឋប្រហារយោធានេះ បានបង្ក្រាបទៅលើហ្វូងបាតុករ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១...
Read moreបរទេស៖ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាឲ្យកងទ័ព និងកម្លាំងសន្ដិសុខរបស់ប្រទេសនេះ បាញ់ប្រហារ ដើម្បីបំបែកហ្វូងក្រុមបាតុករ នៅមុខរោងចក្រអគ្គិសនី ហើយរថពាសដែកជាច្រើនគ្រឿង បានបើកចូលទៅកាន់ទីក្រុងធំៗ ក្រោយពេលក្រុមមេដឹកនាំយោធា ប្រឈមមុខនឹងការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធា អស់រយៈពេល៩ថ្ងៃកន្លងមកនេះ។ ចាប់តាំងពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ និងចាប់ឃុំខ្លួនលោកស្រី អ៊ុង...
Read moreបរទេស៖ គ្រោះរញ្ជួយដី មានកម្រិត ៧,៣រ៉ិចទ័រ បានវាយប្រហារទៅលើប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១០០នាក់រងរបួស កាលពីរាត្រី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់ភាគឦសាន នៃប្រទេសនេះ។ តំបន់នោះធ្លាប់រងគ្រោះពីការរញ្ជួយដី និងរលកស៊ូណាមិ កាលពី១០ឆ្នាំមុន។ លោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែង...
Read moreបរទេស៖ ដោយសារតែ នៅក្នុងសហរដ្ឋអាមេរិក មានអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់អាវុធ ទើបជាឱកាសដ៏ល្អសម្រាប់ជនល្មើសយកអាវុធទាំងនោះ ទៅបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ ទើបលោកប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ជំរុញឲ្យសភាទាំងពីររបស់ប្រទេសមហាអំណាចមួយនេះ បង្កើតច្បាប់គ្រប់គ្រងអាវុធទាំងនោះឡើងវិញ។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា...
Read moreបរទេស៖ បើតាមសារព័ត៌មាន Fox News បានផ្សាយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថាមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងទីក្រុង Fort Worth រដ្ឋតិចសាស់...
Read moreបរទេស៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក សម្រេចចេញបទបញ្ជា អាចឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្ដិជិត១ពាន់លានដុល្លាររបស់ក្រុមមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះមក ក្រុមបាតុករភូមាបានអំពាវដល់លោក ចូ បៃដិន ដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លាជាងនេះបន្ថែមទៀត។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថា ក្រុមបាតុករមីយ៉ាន់ម៉ា (ភូមា)...
Read moreបរទេស៖ ក្រោយពេលមានរដ្ឋប្រហារយោធា និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី និងអ្នកនយោបាយជាច្រើននាក់របស់ភូមានោះមក ប្រធានាធិបតីអាមេរិក បានប្រកាស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លាឡើង ប្រឆាំងនឹងក្រុមមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាម៉ា។ លោក ចូ បៃដិន (Joe Biden)...
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com