Toem Oemra

ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានថយចុះចំនួន ៥៥២លើក ស្មើនឹង២៥% ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ក្នុងឆ្នាំកន្លងទៅ

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍...

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ហឹងយឹង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត...

អគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារ:ណជនប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសូមកុំមានការយល់ច្រឡំ និងចាញ់បោកការបំភិតបំភ័យណាមួយដែលមានបំណងកេងចំណេញខាងផ្នែកនយោបាយ

ក្រុមការងារប្រកាសរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារ:ណជន និងអ្នកនិយមប្រើបណ្ដាញសង្គមហ្វេកជ្រាបថា ខ្លឹមព័ត៌មាន និងរូបភាពខាងក្រោម ជាព័ត៌មានមិនពិត ជាព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកផលិតបង្ហោះពុំមានមូលដ្ឋានច្បាស់លាស់ បំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ សំដៅបំណងទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួកមួយក្រុម និងក៏ដូចជាការកេងចំណេញផ្នែកនយោបាយ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅទូទាំងរាជធានី-ខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះ នៅព្រះរាជាណាចក្រកម្ពុជាពុំទាន់មានករណីប្រជាជនខ្មែរណាម្នាក់ធ្វើអត្តឃាតដោយសារការរឹបអូសទ្រព្យសម្បត្តិដោយធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុនោះឡើយ។ ដូច្នេះសូមសាធារណជន...

ក្ងោកទេព ឬ សត្វខ្សឹប (Bengal Florican)

ជាបក្សីដ៏កម្រ ជិតផុតពូជបំផុតលើពិភពលោក ក្ងោកទេពមានសម្បុរស្អាត ល្អប្លែកមានវត្តមាននៅកម្ពុជា។ ក្ងោកទេពឬសត្វខ្សឹប ជាបក្សីច្រើនរស់នៅតាមវាលស្មៅដីសើមនៃវាលទំនាបធំៗមួយចំនួន នៅជាប់មាត់បឹង ជាពិសេសតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប រួមមាននៅក្នុងខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមានវត្តមានខ្លះៗនៅក្នុងខេត្តតាកែវ និងខេត្តផ្សេងៗមួយចំនួនដែរ។ យោងតាមទិន្នន័យជំរឿននៅឆ្នាំ ២០១៨ កន្លងទៅ សត្វខ្សឹបដែលកំពុងនៅក្នុងតំបន់ វាលស្មៅលិចទឹកបឹងទន្លេសាប...

សហរដ្ឋអាមេរិកកំពុងព្យាមានបញ្ឈប់កម្មវិធី TikTok និងកម្មវិធីបណ្ដាញសង្គមចិនផ្សេងទៀត ដែលកំពុងប្រើប្រាស់នៅអាមេរិក

អាមេរិក៖តាមការចេញផ្សាយសារព័ត៌មាន CNBC ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ Fox News កាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិកកំពុងសំឡឹងមើលការបញ្ឈប់កម្មវិធី TikTok និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមចិនដទៃទៀត។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន បានជំរុញអោយសហរដ្ឋអាមេរិកចាប់ផ្ដើមត្រួតពិនិត្យទៅលើក្រុមហ៊ុន TikTok និងក្រុមហ៊ុនបច្ចេកវិទ្យាចិនដទៃទៀតបន្តកើនឡើង។ តាមរយៈបទសម្ភាសន៍ជាមួយ Fox...

អ្នកជំនាញជនជាតិអ៊ីរ៉ាក់ម្នាក់ត្រូវគេបាញ់សម្លាប់នៅទីក្រុងបាដាដ

អ៊ីរ៉ាក់៖តាមការចេញផ្សាយសារព័ត៌មាន The Guardian News ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២២០ ក្រុមមន្ត្រីសន្តិសុខអ៊ីរ៉ាក់បាននិយាយថាអ្នកជំនាញអ៊ីរ៉ាក់ម្នាក់ជាអ្នកនាំពាក្យក្រុមរដ្ឋអ៊ីស្លាមនិយម ព្រមទាំងក្រុមសកម្មប្រយុទ្ធដទៃទៀតត្រូវបានបាញ់សម្លាប់នៅទីក្រុងបាកដាដ ក្នុងកំឡុងពេលការវាយប្រហារមួយធ្វើឡើងដោយក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ អ្នកនៅក្នុងហេតុការណ៍បាននិយាយថាក្នុងលក្ខខណ្ឌដ៏គ្រោះថ្នាក់នោះក្រុមខ្មាន់កាំភ្លើងបានបើកម៉ូតូបាញ់ទៅលើលោក Hisham al-Hashimi អាយុ ៤៧ ឆ្នាំ ចំនួនប្រាំគ្រាប់កាលពីថ្ងៃច័ន្ទនៅខាងក្រៅផ្ទះរបស់គាត់នៅតំបន់ Zeyouneh នៃទីក្រុង Baghdad...

និស្សិតជនជាតិអាមេរិកម្នាក់ត្រូវបានដោះលែងត្រលប់ទៅកាន់ទឹកដីអាមេរិក បន្ទាប់ពីឃុំខ្លួនអស់រយៈពេល ៤៨៦ ថ្ងៃនៅអេស៊ីប

អាមេរិក៖តាមការចេញផ្សាយសារព័ត៌មាន Yahoo News ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថានិស្សិតពេទ្យអាមេរិកាំងម្នាក់ត្រូវបានឃុំខ្លួនដោយគ្មានការជំនុំជម្រះនៅក្នុងពន្ធនាគារអេហ្ស៊ីបអស់រយៈពេលជិត ៥០០ ថ្ងៃត្រូវបានដោះលែងហើយបានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ យោងតាមក្រុមអ្នកសេរីភាពនិយម ដែលគាំទ្រក្នុងយុទ្ធនាការទាមទាររដោះគាត់ បានអោយដឹងថាការដោះលែងលោក Mohamed Amashah ជាពលរដ្ឋអាមេរិកាំងពីទីក្រុង New Jersey នៃប្រទេសអេស៊ីប ធ្វើឡើងបន្ទាប់ពីមានសម្ពាធជាច្រើនខែពីរដ្ឋបាល Trump...

មនុស្សដំបូងត្រូវបានចាប់ខ្លួន ក្រោមច្បាប់សន្ដិសុខថ្មីរបសចិនដាក់លើទឹកដីហុងកុង

ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន The Guardian News ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមដាក់ឲ្យមានច្បាប់សន្តិសុខថ្មីលើទឹកដីហុងកុងនាពេលថ្មីៗនេះ បុរសវ័យ ២៣ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននិងបានក្លាយជាមនុស្សទីមួយកាលពីថ្ងៃច័ន្ទដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់ ហើយអាជ្ញាធរបានប្រកាសលុបចោលមុខវិជ្ជាអក្សរសាស្ត្រពីបណ្ណាល័យនិងសាលារៀនណាដែលមានលក្ខណៈញុះញង់។ ច្បាប់ដែលត្រូវបានកំណត់កាលពីសប្តាហ៍មុន និងធ្វើការហាមដាច់ខាត់រាល់ការ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងទីក្រុងហុងកុង បើសិនជាកើតមានត្រូវចាត់ទុក ជាសកម្មភាពខុសច្បាប់ទាំងអស់ដែលរដ្ឋាភិបាលយល់ថាជាការធ្វើអបគមន៍ការបះបោរ ឬភេរវករ រួមទាំងការចូលរួមអន្តរាគមន៍ពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។ សម្មភាពខុសច្បាប់ទាំងនោះរួមមាន...

នាយកក្រុមហ៊ុន TikTok និយាយថានិងបញ្ឈប់ប្រត្តិបត្តការកម្មវិធី TikTok នៅទីក្រុងហុងកុង

ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន Bangkok Post ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នាយកក្រុមហ៊ុន TikTok បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថាខ្លួនកំពុងបញ្ឈប់កម្មវិធីចែករំលែកវីដេអូខ្លីៗដ៏ពេញនិយមរបស់ខ្លួននៅហុងកុងដោយសារតែទីក្រុងហុងកុងកំពុងប្រឈមនិងព្រឹត្តិការណ៍ថ្មីៗ។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅប្រទេសចិនបានកើតឡើងនៅពេលដែល ហ្វេសប៊ុក ហ្គូហ្គោល និងធ្វីតធ័របានដាក់សំណើរបស់រដ្ឋាភិបាលហុងកុង ឬកម្លាំងប៉ូលីសសំរាប់ការពារព័ត៌មានអំពីអ្នកប្រើប្រាស់បន្ទាប់ពីចិនបានដាក់ចេញនូវច្បាប់សន្តិសុខថ្មី។ វិធានការរបស់ក្រុមហ៊ុន TikTok...

ក្រុមហ៊ុន Facebook, Google និង Twitter បញ្ជាក់ការបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយប៉ូលីសហុងកុង នៅពេលច្បាប់សន្តិសុខថ្មីត្រូវបានដាក់អោយប្រើប្រាស់

ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន Facebook, WhatsApp, Twitter, Google និង Telegram សុទ្ធតែបាននិយាយថាពួកគេកំពុងផ្អាកកិច្ចសហប្រតិបត្តិការជាមួយប៉ូលីសហុងកុង ក្នុងការស្នើសុំព័ត៌មានផ្សេងៗពីអ្នកប្រើប្រាស់។ ស្របពេលមានប្រទេសជាច្រើនបានរិះគន់ប្រទេសចិនចំពោះការដាក់ចេញច្បាប់សន្តិសុខថ្មីមួយដែលពួកគេនិយាយថាកំពុងតែគំរាមកំហែងដល់សិទ្ធស៊េរីភាព និងស្វ័យភាពដែលមានជាយូរមកហើយនៃទឹកដីនេះ។ ខណៈពេលសេវាកម្មរបស់ក្រុមហ៊ុន Apple កំពុងតែជាប់បម្រាមនៅលើទឹកដី ចិនដីគោក...

Page 17 of 23 1 16 17 18 23

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.