ស្ត្រី២នាក់ រងរបួសធ្ងន់ និងស្រាល ករណី រថយន្ត បុកជាមួយ ម៉ូតូ(Videos)
ភ្នំពេញ៖ស្ត្រីម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលខណះជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្ត។កាលពីវេលាម៉ោង ០០និង ២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែកក្កដាឆ្នាំ ២០២០ត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយភូមិទឹកថ្លាក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រី ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ ស លាយផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង1l-5968 បើកបរ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាបតែមានរថយន្តមួយគ្រឿងម៉ាកFordពណ៌ខ្លាញ់ក្ដាម ពាក់ស្លាកលេខភ្នំពេញ2AZ-5859បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចប ញ្ច្រាស់ទិសគ្នាលុះដល់ក្រោមស្ពានរថយន្តព្យាយាមបត់មកខាងឆ្វេងដៃក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ម្នាក់ចំណែកម្នាក់ទៀតរងរបួសស្រាល ក្រោយកើតហេតុភាគទាំងសងខាងធ្វើការចរចាគ្នាមួយសន្ទុះតែមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ https://www.youtube.com/watch?v=4KH9vw8WW00