មនុស្សចំនួន ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធករណីដឹកជញ្ជូន សព្វាវុធដោយខុសច្បាប់ ឆ្លងដែនពីកម្ពុជា ទៅកាន់ប្រទេសថៃ
ភ្នំពេញៈ ការចាប់ខ្លួនពួកគេទាំងបីនាក់ បានធ្វើឡើងដោយកម្លាំងអាវុធហត្ថស្រុកបរវេលខេត្តបាត់ដំបងសហការជាមួយ កម្លាំងអាវុធហត្ថស្រុកមង្គលបូរី កាលពីថ្ងៃទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។មនុស្សចំនួនបីនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូន សព្វាវុធដោយខុសច្បាប់ឆ្លងដែនទៅថៃ នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោកឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ករណីនេះសមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នៅល្ងាចថ្ងៃទី៣ខែឧសភា ឆ្នំា២០២២នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានមានប្រសាសន៍ប្រាប់ថា“ចំពោះករណីនេះប្រតិបត្តិការមិនទាន់ចប់ នៅឡើយទេ។...