ថ្ងៃនេះ មូលនិធិព្រីនស៍ ជាមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលពហុក្រុមហ៊ុនធុរកិច្ចដ៏ធំបំផុតមួយរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន បានពង្រីកការបោះជំហានឌីជីថលរបស់ខ្លួនជាមួយនឹងការបើកដំណើរការវេបសាយផ្លូវការពីរភាសាដែមានwww.princefoundation.com (http://www.princefoundation.com/) សម្រាប់ភាសាអង់គ្លេស និង www.princefoundation.com/kh សម្រាប់ភាសាខ្មែរ។ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ការបើកដំណើរការវេបសាយផ្លូវការរបស់ មូលនិធិព្រីនស៍ គឺជាការបន្តអនុវត្តយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ខ្លួនក្នុងឱកាសគម្រប់ខួប ៦ ឆ្នាំ ក្នុងខែសីហា ឆ្នាំ ២០២១ ដើម្បីឆ្ពោះទៅរកការអនុវត្តស្ដង់ដានៃមូលនិធិសាជីវកម្មអន្តរជាតិ។ការបើកដំណើរការវេបសាយផ្លូវការនេះ គឺមានគោលបំណងបង្កើនតម្លាភាពតាមរយៈការបង្ហោះសំណេរមាតិកានានា ដែលរួមមានជារូបភាព និងវីដេអូដែលផ្ដោតទៅលើវិស័យអប់រំ ការថែទាំសុខភាព និងការចូលរួមនៅក្នុងសហគមន៍។
លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងសង្ឃឹមថាវេបសាយផ្លូវការរបស់យើងនឹងបម្រើជាមជ្ឈមណ្ឌលព័ត៌មានតែមួយគត់ដែលបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបច្ចុប្បន្នរបស់មូលនិធិ”។ លោកបានបន្តថា “តាមវិធីនេះ ភាគីពាក់ព័ន្ធ និងដៃគូដែលមានសក្តានុពលរបស់យើងនឹងអាចស្គាល់ ក៏ដូចជាយល់កាន់តែច្បាស់អំពីអ្វីដែលមូលនិធិកំពុងដំណើរការតាមរយៈវេទិកាអនឡាញតែមួយ”។ក្រៅពីការផ្តល់ឲ្យអ្នកទស្សនានូវព័ត៌មានថ្មីៗ ក៏ដូចជារបាយការណ៍ប្រចាំឆ្នាំ វេបសាយផ្លូវការមួយនេះក៏នឹងបង្ហាញនូវរូបភាពសកម្មភាពនានា និងវីដេអូដែលត្រូវបានធ្វើឡើងដោយមូលនិធិ។ វេបសាយនេះក៏មាននូវទំព័រដាច់ដោយឡែកមួយដែលផ្តោតលើកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់សិស្សនិស្សិតជារៀងរាល់ឆ្នាំ។តាមរយៈវិធីសាស្រ្តតម្រង់ទិសជាយុទ្ធសាស្ត្រ និងការវិនិយោគ មូលនិធិព្រីនស៍ បាននឹងកំពុងខិតខំក្នុងការចូលរួមជាមួយការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងមានបំណងក្លាយជាមូលនិធិសាជីវកម្មដែលប្រកបដោយតម្លាភាព ភាពរួមគ្នា និងប្រកបដោយប្រសិទ្ធភាព។