ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ កាលពីវេលាម៉ោង១៥និង២០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានចុះបង្រ្កាបគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខការដ្ឋានចិនដែលស្ថិតនៅក្រុម៧ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សន្តិសុខឯកជនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីនុ ឃាត់ខ្លួនបន្ទាប់ពីធ្វើការឆែកឆេររកឃើញថ្នាំញៀនមួយចំនួន។ ដោយជនសង្ស័យមានឈ្មោះ នាក់ រតនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់០១ ក្រុងព្រះសហនុ ខេត្តព្រះសីហនុ ។ដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់ (០១កញ្ចប់តូច និង០៤កញ្ចប់ធំ), ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកHUAWEI), ម៉ូតូ០១គ្រឿង(ម៉ាកហុងដា CBR) ។ជនសង្ស័យកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់ ៕