ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេត និងត្រួតពិនិត្យលើ ឃ្លាំងលក់គ្រឿងបន្លាស់ និងជួសជុលម៉ូតូកង់បីឥណ្ឌាចំនួន ២ទីតាំង ដោយរកឃើញថា មិនមានអនុលោមភាព និងក្លែងបន្លំនូវគ្រឿងបន្លាស់មួយចំនួន។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF។
ក្នុងប្រតិបត្តិការ ត្រួតពិនិត្យនេះដែរ គឺធ្វើឡើងតាមរយៈបណ្ដឹងរបស់អ្នកប្រើប្រាស់ ទើបឈានដល់ការត្រួតពិនិត្យជាក់ស្ដែង នៅនឹងឃ្លាំងទាំង២ខាងលើតែម្ដង។យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញថា ឃ្លាំងទាំង២ខាងលើលក់ផលិតផលក្លែងបន្លំ និងមិនមានអនុលោមភាព ហើយត្រូវបាន មន្រ្តីជំនាញបានផ្អាកជាបណ្ដោះអាសន្ននូវឃ្លាំងទាំង២ខាងលើ និងតម្រូវឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕