ភ្នំពេញ៖កម្លាំងការិយាល័យនគរបាលព្រ.ហ្មទ.ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦:៥០នាទី ស្រា.វជ្រា.វឃា.ត់ខ្លួនជ.នស.ង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនសង្ស័យខាងលើនេះពាក់ព័ន្ធឆ.បោ.កតាមទូរស័ព្ទ (អះអាងតាមទូរស័ព្ទប្រាប់ជនរងគ្រោះថាខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា រួចណែនាំឲ្យជ.ន.រ.ងគ្រោ-ះបំពេញលក្ខខណ្ឌតាមការណែនាំរបស់ខ្លួន ហើយដកយកប្រាក់ ចំនួន៧,២០០ដុល្លារអាមេរិក ពីក្នុងគណនីធនាគារអេស៊ីលីដារបស់ជ.ន.រ.ងគ្រោ-ះ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
ជ.ន.រ.ងគ្រោ-ះជនជាតិ ខ្មែរ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នាយកសាលាឯកជន ។ ជ.នស.ង្ស័.យឈ្មោះយត ដាណែត ហៅ ង៉ែត ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។វ.ត្ថុតា.ងចា.ប់យក៖ ទូរស័ព្ទដៃម៉ាកសាំសុងអា១០អេស ពណ៌ខ្មៅ។ដើមហេតុដំបូងបង្កឡើងដោយជ.នស.ង្ស័.យចំនួន៣នាក់ មានឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទប្រុស អាយុ៣៥ ឆ្នាំ និងបក្ខពួកឈ្មោះ ប៊ី ភេទប្រុស អាយុប្រហែល៣៧ ឆ្នាំ និងឈ្មោះ ស្នា ភេទប្រុស អាយុប្រហែល២៨ ឆ្នាំឈ្មោះ ស្នា បានទូរសព្ទ័ទាក់ទងទៅទូរសព្ទ័ដៃជ.ន.រ.ងគ្រោ-ះ ដោយនិយាយប្រាប់ជ.ន.រ.ងគ្រោ-ះអំពីសេវាកម្មអេស៊ីលីដាម៉ូប៊ែល ថាមានទឹកប្រាក់ជារង្វាន់ ដោយណែនាំឲ្យអតិថិជនចូលទៅក្នុងកម្មវិធីអេស៊ីលីដាម៉ូប៊ែល រួចចុចប៊ូតុងដកប្រាក់រហ័ស ដើម្បីដកប្រាក់ ដោយកុហកជ.ន.រ.ងគ្រោ-ះថា ជាទឹកប្រាក់រង្វាន់ពេលជ.ន.រ.ងគ្រោ-ះបញ្ចូលទឹកប្រាក់ហើយ ឲ្យចុចលើពាក្យថា បង្កើត ចំនួន៨ ដង ពេលនោះទឹកប្រាក់នៅក្នុងគណនីរបស់ជ.ន.រ.ងគ្រោ-ះត្រូវបានផ្ទេរចេញដោយធនាគារអេស៊ីលីដា ហើយធនាគារអេស៊ីលីដា នឹងផ្ញើលេខកូដសម្ងាត់ចំនួន៦ខ្ទង់ ត្រឡប់មកវិញ ពេល នោះឈ្មោះ ស្នា បានសួរជ.ន.រ.ងគ្រោ-ះថា មានឃើញលេខសម្ងាត់ចំនួន៦ខ្ទង់ បង្ហាញលើទូរសព្ទ័ដៃជ.ន.រ.ងគ្រោ-ះដែរឬទេ
បើឃើញសូមអានលេខសម្ងាត់ចំនួន៦ ខ្ទង់នោះមកប្រាប់គេ(ជ.ន.ស.ង្ស័.យ) បន្ទាប់ពីជ.ន.រ.ងគ្រោ-ះបានអានលេខសម្ងាត់ចំនួន៦ ខ្ទង់ប្រាប់ឈ្មោះ ស្នា បានឲ្យទៅឈ្មោះ យត ដាណែត ហៅ ង៉ែត កត់លេខសម្ងាត់ដែលជ.ន.រ.ងគ្រោ-ះប្រាប់ រួចឈ្មោះ យត ដាណែត ហៅ ង៉ែត ប្រាប់លេខកូដសម្ងាត់នេះទៅឈ្មោះ ប៊ី ដែលអង្គុយរង់ចាំនៅទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាជាស្រេចនោះ ក៏ ដកប្រាក់តាមលេខសម្ងាត់ យកពីគណនីរបស់ជ.ន.រ.ងគ្រោ-ះបានចំនួន៧ ២០០ ដុល្លារអាមេរិក រួចគេ.ចខ្លួ.នបា.ត់ ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងក.សាងសំ.ណុំរឿ.ងប.ញ្ជូនទៅសា.លាដំ.បូងរាជធានីភ្នំពេញ ចា.ត់ការបន្តតាមនិ.តិ.វិ.ធី៕