ភ្នំពេញ៖ ប្រតិបត្តិការនេះធ្វើឡើងនៅ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បុរីរិទ្ធ នៅចំណុចហាង យីហោ PREMIUM PLUS រឺ អូនស្អាត ផ្លូវលេខលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ មូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ឡេ សឺរូមចាក់ឲ្យស ថ្នាំសម្រករាងជាដើម ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។
កម្លាំងជំនាញបានបញ្ជាក់ការចុះបង្ក្រាប់នេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ជាច្រើនប្រភេទរបស់ ហាង យីហោ PREMIUM PLUS រឺ អូនស្អាត បានចាក់សឺរ៉ូមឲ្យស ធ្វើឲ្យរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ក្រោយប្រតិបត្តិការកម្លាំងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង និងដកហូតសម្ភារៈផលិតផលមួយចំនួន សារធាតុផ្សំជាច្រើនផងដែរ យកទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសាកសួរបន្ថែមដើម្បីចាត់ការតាមនីតិវិធី៕